VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមមានជំនួបសន្ទនាសំខាន់ៗនៅអាមេរិក
03/09/2015 09:23
(VOVworld) - នាថ្ងៃទី២ កញ្ញា នៅក្រៅសន្និសីទប្រ ធានរដ្ឋសភាពិភពលោកលើក ទី៤នៅទីក្រុងញូវយ៉ក របស់អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយប្រ ធានរដ្ឋសភាស៊ុយអែត ប្រធានមហា សន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៩និងប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧០។
ប្រធានរដ្ឋសភាវៀតណាមមានជំនួបសន្ទនាសំខាន់ៗនៅអាមេរិក
(VOVworld) - នាថ្ងៃទី២ កញ្ញា នៅក្រៅសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៤នៅទីក្រុងញូវយ៉ករបស់អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត ប្រធានមហាសន្និបាត អង្គការសហប្រជាជាតិនីតិកាលទី៦៩និងប្រធានមហាសន្និបាតអ.ស.បនីតិកាលទី ៧០។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានមហាសន្និបាតអ.ស.ប នីតិកាលទី៦៩លោក Sam Kahama Kutesa ធ្វើការផ្លាស់ប្ដូរជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធាន មហាសន្និបាតអ.ស.បនីតិកាលទី៦៩លោក Sam Kahama Kutesa បានវាយតំលៃ ខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាម ក៏ដូចជាលទ្ធផលនៃការអនុវត្តគោល ដៅសហស្សវត្សរ៍របស់វៀតណាមផងដែរ។លោក Sam Kahama Kutesa មានគោល បំណងថា រដ្ឋសភាវៀតណាមបន្តរួមវិភាគទានជាច្រើនថែមទៀតសំ រាប់សកម្ម ភាព កម្មវិធីនៃមហាសន្និបាតអ.ស.ប។ បន្ទាប់នោះ ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែតលោក Urban Ahlin ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានថ្លែងអំណរគុណការជួយ ឧបត្ថម្ភ រួមវិភាគទានដ៏សកម្មរបស់ស៊ុយអែតដើម្បីវៀតណាមរៀបចំប្រកបដោយ ជោគជ័យនូវមហាសន្និបាត IPU លើកទី១៣២នាខែមិនាឆ្នាំ២០១៥។លោក Nguyen Sinh Hung បានស្នើរឲ្យរដ្ឋសភាស៊ុយអែតគាំទ្រវៀតណាមឈរឈ្មោះក្លាយ ទៅជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ២០២០-២០២១ និងបានឈរឈ្មោះចូលក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមអាណត្តិ២០១៦-២០១៨។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung និងប្រធានប្រធានរដ្ឋសភាស៊ុយអែត លោក Urban Ahlin  នៅជំនួបសន្ទនាជាមួយប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧០ ប្រធានរដ្ឋ សភាវៀតណាមលោក Nguyen Sinh Hung បានអបអរសាទរលោក Mogens Lyk- ketoft ដោយត្រូវបានជ្រើសតាំងជាប្រធានមហាសន្និបាតអ.ស.បនីតិកាលទី៧០  ព្រមទាំងសំដែងគោលបំណងថា ស្មារតីនៃសេចក្ដីប្រកាសហាណូយ នឹងត្រូវ បានឆ្លុះបញ្ចាំងក្នុងឯកសារនៃសន្និសីទកំពូលអ.ស.បនាពេលអនុម័តលើរបៀប វារៈអភិវឌ្ឍន៍ក្រោយពីឆ្នាំ២០១៥ខាងមុខ។ នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ក៏មានជំនួប សន្ទនាជាមួយប្រធានរដ្ឋសភាស៊ីរី អនុប្រធានរដ្ឋសភាគុយបា អតីតសមាជិក សភាអាមេរិក Joseph P. Kennedy និងក្រុមអង្គភាពអាជីវកម្មអាមេរិកទៀតផង៕