VOV WorldVOV World
ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់ផែអន្ដរជាតិCam Ranh
08/03/2016 10:26
(VOVworld)-នាថ្ងៃទី៨មិនា នៅមូលដ្ឋានទ័ព Cam Ranh កងទ័ពជើងទឹកបាន រៀបចំពិធីបើកសម្ពោធឲ្យដំណើរការកំពង់ផែអន្តរជាតិ Cam Ranh ។​
ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់ផែអន្ដរជាតិCam Ranh
ប្រធានរដ្ឋTruong Tan Sang អញ្ជើញចូលរួមពិធីសម្ពោធកំពង់ ផែអន្ដរជាតិCam Ranh (រូបថតៈ Nguyễn Khang/TTXVN) (VOVworld)-នាថ្ងៃទី៨មិនា នៅមូលដ្ឋានទ័ព Cam Ranh កងទ័ពជើងទឹកបានរៀបចំ ពិធីបើកសម្ពោធឲ្យដំណើរការកំពង់ផែអន្តរជាតិ Cam Ranh ។​ថ្លែងមតិនៅ ក្នុងពិធី នេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានវាយតម្លៃខ្ពស់ ចំពោះរាល់ ការខំប្រឹងប្រែងរបស់អគ្គក្រុមហ៊ុនកំពង់ផែSai Gonនិងសម្ព័ន្ធក្រុមហ៊ុន ប្រេងឧស្ម័ន ជាតិវៀតណាម រួមទាំងការជួយឧបត្ថម្ភរបស់ក្រសួង ស្ថាប័នមជ្ឈឹម នានា ក្រសួង ការពារប្រទេស បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Khanh Hoa ចំពោះគំរោង ការដ៏សែនសំខាន់នេះ។​ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖         “ដោយយល់ច្បាស់នូវតួនាទីយុទ្ធសាស្ត្រនិងសក្កានុភាពដ៏ធំធេងរបស់ សមុទ្រក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសនោះ បក្ស និងរដ្ឋវៀតណាម មានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដែលផ្សាភ្ជាប់ជាមួយកិច្ចការពារសន្តិសុខ ជាតិ។​ក្នុងនោះ មានការផ្តួចផ្តើមគំនិតកសាងកំពង់ផែសមុទ្រអន្តរជាតិ Cam Ranh ចាប់ រហ័ស ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ផ្នែកនាវាចរណ៍និងជួសជួលនាវាធំ ទំនើបបំផុត។ការ​កសាងកំពង់ផែអន្តរជាតិ Cam Ranh គឺដើម្បីអភិវឌ្ឍ​ន៍ប្រទេសជាតិ ក្នុងបរិបទធ្វើសមាហរណកម្មអន្តរជាតិស៊ីជម្រៅ ព្រមទាំងអនុវត្ត គោលមាគ៌ាកិច្ច ការបរទេសបើកទូលាយ ពហុភាគី និងពហុបែបទំនាក់ទំនងអន្តរជាតិ”៕