VOV WorldVOV World
ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយបណ្ដាប្រធានគណៈប្រតិភូនៃបណ្តាប្រទេស អាមេរិកឡាទិន
06/07/2012 08:03
នាយប់ថ្ងៃទី ៥ កក្កដា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនា ជាមួយបណ្ដា ប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាមេរិកឡា ទិន ដែលកំពុងចូលរួម វេទិការពាណិជ្ជកម្មវៀតណាម-អាមេរិកឡាទិនវិនិយោគដែលបានរៀបចំជាលើកដំបូង នៅវៀតណាម។
ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបសន្ទនាជាមួយបណ្ដាប្រធានគណៈប្រតិភូនៃបណ្តាប្រទេស អាមេរិកឡាទិន
នាយប់ថ្ងៃទី ៥ កក្កដា ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនា ជាមួយបណ្ដាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាមេរិកឡាទិន ដែលកំពុងចូល រួម វេទិការពាណិជ្ជកម្មវៀតណាម-អាមេរិកឡាទិនវិនិយោគដែលបានរៀបចំជាលើក ដំបូងនៅវៀតណាម។ ក្នុងជំនួបសន្ទនា ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ វៀតណាមនិងប្រទេសអាមេរិកឡាទិនមានទំនាក់ទំនងមិត្តភាពប្រពៃណីល្អប្រសើ យូអង្វែង។ ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ ក្នុងការអនុវត្តគោល នយោបាយកិច្ការបរទេសបើកទូលាយ ពហុភាគីបនីយកម្ម ពហុបែបបនីយកម្ម ទំនាក់ទំនងសកម្មនិងម្ចាស់ការសមាហរណកម្មអន្តរជាតិ វៀតណាមយកចិត្តទុក ដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្ដាប្រទេសអាមេរិកឡាទិន។ សក្តានុភាពសហប្រត្តិបត្តិការរវាងភាគីនានាមានពាពធំធេង។ វៀតណាមនឹងបង្ក លក្ខណៈងាយស្រួលឲ្យបណ្ដាអង្គភាពអាជីវកម្មអាមេរិកឡាទិនវិនិយោគធ្វើអាជីវកម្ម ប្រកបដោយ ស្ថិរភាពនិងមានប្រសិទ្ធភាពនៅវៀតណាម។ ប្រធានរដ្ឋ Truong Tan Sang មានគោលបំណងថា៖រដ្ឋាភិបាលរួមជាមួយបណ្ដាអង្គភាពអាជីវកម្មអាមេរិកឡា ទិនបង្កលក្ខណៈងារស្រួលឲ្យបណ្ដាអង្គភាពអាជីវកម្មនិងវិនិយោកិនវៀតណាមនៅ អាមេរិកឡាទិន។ថ្លែងមតិក្នុងជំនួបសន្ទនា បណ្ដាប្រធានគណៈប្រតិភូបានសង្កត់ ធ្ងន់ថា៖ អាមេរិកឡាទិន ត្រៀមខ្លួនជាស្រេច បើកទំលាយទំនាក់ទំនងសហប្រតិបត្តិ ការជាមួយប្រទេសទាំងអស់ លើសកលលោក ក្នុងនោះមានវៀតណាមផង។ បណ្ដាប្រធានគណៈប្រតិភូមានគោល បំណងថា៖ តាមរយៈវេទិការលើកនេះ កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគត្រូវបានបង្កើនឲ្យខ្លាំងក្លាថែម ទៀត និងទំនាក់ទំនងរវាងប្រទេសអាមេរិក ឡាទិននានានិងវៀតណាម នឹងត្រូវ បានលើកឡើងកំពស់ថ្មីមួយ៕ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានទទួលជួបសន្ទនា ជាមួយបណ្ដាប្រធានគណៈប្រតិភូនៃបណ្តាប្រទេសអាមេរិកឡាទិន (Image: Vietnamplus)

More