VOV WorldVOV World
ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មានរុស្ស៊ី
09/05/2015 09:04
(VOV)_​​ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចូលរួមពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិ ថ្ងៃទី៩ ឧសភា ឆ្នាំ ១៩៤៥-ថ្ងៃទី៩ ឧសភា ឆ្នាំ ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានឆ្លើយសម្ភាសន៍ជាមួយបណ្ដាទីភ្នាក់ងារសារព័ត៍មានជួរមុខរបស់​រុស្ស៊ី
ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មានរុស្ស៊ី
ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍ទីភ្នាក់ងារសារព័ត៍មានរុស្ស៊ី           (VOV)_​​ក្នុងឱកាសទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី ចូលរួមពិធីរំលឹក​ ខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិ ថ្ងៃទី៩ ឧសភា  ឆ្នាំ ១៩៤៥-ថ្ងៃទី៩ ឧសភា ឆ្នាំ ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានឆ្លើយសម្ភាសន៍ជាមួយបណ្ដាទីភ្នាក់ងារសារព័ត៍មានជួរមុខរបស់​រុស្ស៊ី ស្ដីពីអត្ថ ន័យនៃទិវាជ័យជំនះ និងអំពីទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិង​រុស្ស៊ីផងដែរ។  ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖ ប្រជាជននៅលើ​ទូទាំង​ពិភពលោក  ដែលក្នុងនោះមានប្រជាជនវៀតណាម ចងចាំជានិច្ច និង​ដឹងគុណយ៉ាងជ្រាលជ្រៅ  ចំពោះការខំប្រឹងប្រែង និងពលីកម្មរបស់យុទ្ធជននៃ​កងទ័ពក្រហមនិងប្រជាជន សហភាពសូវៀត ក្នុងការសង្គ្រាម វាយប្រហារទៅលើលិទ្ធិហ្វាស៊ីស។​ ជ័យជំនះ ទៅលើលិទ្ធិហ្វាស៊ីស លិទ្ធិជ្រុលនិយមបានបើកចេញទំព័រថ្មី ​ជាការលើកទឹកចិត្ត ដ៏ធំធេង ចំពោះការតស៊ូប្រឆាំង ដណ្ដើមឯករាជ្យ របស់​ប្រជាជាតិនានា នៅទ្វីបអាស៊ី - អាហ្វ្រីក -អាមេរិកឡាទីន ដែលក្នុងនោះ​មានប្រជាជនវៀតណាម។            ស្ដីពីទំនាក់ទំនងរវាងវៀតណាមនិងរុស្ស៊ី ប្រធានរដ្ឋ លោក Truong Tan Sang  បានអះអាងថា៖ វៀតណាមនិងរុស្ស៊ី បានមានជំហានអភិវឌ្ឍន៍ខ្លាំងក្លា ​លើគ្រប់ វិស័យ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ អំពីសេដ្ឋកិច្ច-ពាណិជ្ចកម្ម រុស្ស៊ីជា​និច្ចកាល​ជាដៃ គូពាណិជ្ជកម្មប្រពៃណី និងសំខាន់ជួរមុខរបស់វៀតណាម ដោយ​មានសមិទ្ធផល សហប្រតិបត្តិការនាបច្ចុប្បន្ន ប្រធានរដ្ឋជឿជាក់ថា៖ ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ លើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី នឹងបន្តអភិវឌ្ឍន៍​ល្អប្រសើរតទៅទៀត៕