VOV WorldVOV World
ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍កាណាល់ទូរទស្សន៍ប្រទេសរុស្ស៊ី
08/05/2015 09:41
(VOVworld) - ជ័យជំនេះ លើហ្វាស៊ីសរបស់ប្រជាជន សហភាពសូវៀតនិងប្រទេសជាសម្ព័ន្ធមិត្តនានាបាន បង្កលក្ខណៈងាយស្រួលសំរាប់ការតស៊ូរបស់ប្រជា ជនវៀតណាម។
ប្រធានរដ្ឋវៀតណាមឆ្លើយសម្ភាសន៍កាណាល់ទូរទស្សន៍ប្រទេសរុស្ស៊ី
(VOVworld) - នាម៉ោង១និង៤៥នាទីតាមម៉ោងតំបន់ ថ្ងៃទី៨​ឧសភា ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានអញ្ជើញទៅកាន់រដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៃជ័យជំនះក្នុងសង្គ្រាមការពារមាតុប្រទេសដ៏មហិមារ តាមសេចក្ដីអញ្ជើញ របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ តំណាងក្រសួងការបរទេសរុស្ស៊ីទទួលលោកប្រធានរដ្ឋវៀតណាម​ Truong Tan Sang និងលោកជំទាវនៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងម៉ូស្គូ (រូបថត៖TTXVN) ក្នុងឱកាសនេះ លោក Truong Tan Sang បានទទួលសេចក្ដីអញ្ជើញឆ្លើយសម្ភាសន៍ ជាមួយកាណាល់ទូរទស្សន៍ប្រទេសរុស្ស៊ីអំពីអត្ថន័យនៃជ័យជំនះក៏ ដូចជាទំនាក់ ទំនងរវាងវៀតណាមនិងរុស្ស៊ី។លោកបានលើកច្បាស់ថា ជ័យជំនេះ លើហ្វាស៊ីស របស់ប្រជាជនសហភាពសូវៀតនិងប្រទេសជាសម្ព័ន្ធមិត្តនានាបានបង្កលក្ខណៈ ងាយស្រួលសំរាប់ការតស៊ូរបស់ប្រជាជនវៀតណាម។ប្រជាជនវៀតណាមចាប់ យកឱកាសយុទ្ធសាស្ត្រ​ ដំណើរការការវាយប្រហារបដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ប្រកបដោយជោគជ័យ។ជ័យជំនះនៃបដិវត្តន៍រំដោះប្រជាជាតិរបស់ប្រជាជននិង ការចាប់បដិសន្ធិរបស់វៀតណាមប្រជាធិបតេយ្យសាធារណរដ្ឋនាថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ គឺជាការរួមវិភាគទានដ៏សំខាន់របស់ប្រជាជនវៀតណាមចូលក្នុងការ តស៊ូរួមរបស់ប្រជាជនពិភពលោកដើម្បីសន្តិភាព ឯករាជ្យប្រជាជាតិ ប្រជាធិប តេយ្យនិងភាពជឿនលឿនក្នុងសង្គម។ លោកប្រធានរដ្ឋ Truong Tan Sang ក៏បាន លើកច្បាស់ថា នាថ្ងៃទី៣០ មករា ឆ្នាំ ១៩៥០ សហភាពសូវៀតបានទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយវៀតណាមប្រជាធិបតេយ្យសាធា រណរដ្ឋ។ថ្ងៃនេះបានចូលក្នុងប្រវត្តិសស្ត្រ ទំនាក់ទំនងវៀតណាម-រុស្ស៊ីដូចជារបត់ សំខាន់សំរាប់ការកសាងគ្រិះស្ថានសំរាប់ចំណង មិត្តភាពដ៏រឹងមាំរវាងប្រជាជាតិ ទាំង២និងទំនាក់ទំនងសហប្រតិបតិ្តការទូលំទូ លាយនិងលើគ្រប់វិស័យរវាង ប្រទេសទាំង២។លោកជឿជាក់ថា ដោយមានការ ប្ដេជ្ញា ការខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង២ ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យវៀតណាម-រុស្ស៊ីនឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ពី១ថ្ងៃទៅ១ថ្ងៃឆ្លើយតប ទៅនឹងផលប្រយោជន៍និងបំណងប្រាថ្នារបស់ប្រជាជាតិ ទាំង២ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍន៍នៅតំបន់ និងលើពិភពលោក។ ក្នុងរយៈពេលស្នាក់នៅរុស្ស៊ី លោក Truong Tan Sang គ្រោងនឹងអញ្ជើញចូលរួម ពិធីព្យុហយាត្រាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍៧០ឆ្នាំនៃជ័យជំនះក្នុងសង្គ្រាម ការពារមាតុប្រទេសដ៏មហិមារនៅទីលានក្រហមនាថ្ងៃទី៩ ឧសភា។បន្ទាប់នោះ លោកនឹងមានសកម្មភាពជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំរុស្ស៊ីនិងប្រមុខដឹក នាំប្រទេសផ្សេងៗ ទៅទស្សនាមូលដ្ឋានសេដ្ឋកិច្ចសង្គម សាជីវកម្មរុស្ស៊ី-វៀត ណាម និងដាក់តម្រងផ្កា ដាំដើមឈើអនុស្សាវរីយ៍នៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ទ លោកប្រធានហូជីមិញ ផងដែរ៕