VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលអគ្គស្នងការជាន់ខ្ពស់ទទួឡបន្ទុកការអភិវឌ្ឌ្យរបស់ EU
29/03/2012 12:03
នារសៀលថ្ងៃទី​២៩​ខែមិនានៅវិមានប្រធាន​រដ្ឋ​ ប្រធានរដ្ឋវៀតណាម Truong Tan Sang​ បានទទួល ជួបសន្ទនាជាមួយអគ្គស្នងការជាន់ខ្ពស់ទទួឡបន្ទុក ការអភិវឌ្ឌ្យរបស់សហភាពអឺរ៉ុប​( (99EU Andris Piebalgs​ ដែលកំពុង បំពេញទស្សនកិច្ចនឹងធ្វើការនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមទទួលអគ្គស្នងការជាន់ខ្ពស់ទទួឡបន្ទុកការអភិវឌ្ឌ្យរបស់ EU
នារសៀលថ្ងៃទី​២៩​ខែមិនា នៅវិមានប្រធាន​រដ្ឋ​ ប្រធានរដ្ឋវៀតណាម Truong Tan  Sang​បានទទួឡជួបសន្ទនាជាមួយអគ្គស្នងការជាន់ខ្ពស់ទទួឡបន្ទុកការអភិវឌ្ឌ្យរបស់ សហភាពអឺរ៉ុប​( EU)   Andris Piebalgs​ ដែលកំពុងបំពេញទស្សនកិច្ចនឹងធ្វើការនៅ វៀតណាម។ ​នៅទីនេះ​ប្រធានរដ្ឋ Truong Tan  Sang​អះអាងថា៖វៀតណាមយកចិត្ត ទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយ EU។វៀតណាម នឹងជាស្ពានតភ្ជាប់ដើម្បី​ EU បើកទូលាយ​កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន​ថែមទៀត។​វាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមទទួលបានក្នុងការងារកាត់បន្ថយភាព ក្រីក្រ​នឹងអនុវត្តគោលដៅសហស្សវត្ស ​អគ្គស្នងការជាន់ខ្ពស់​ Andris Piebalgs​​ បាន អះអាងថា៖​ EU​ នឹងបន្តផ្តល់ជំនួយ​ ODA ប្រមាណ១​ពាន់លានដុល្លាអាមេរីកដល់ វៀតណាម ព្រមទាំងផ្តល់ជំនួយឥតសំណងសំរាប់បណ្តាវិស័យសុខាភិបាល​ អប់រំ បណ្តុះបណ្តាលនឹងជួយវៀតណាមលើវិស័យផ្ទេរប្រគល់ចំរើនជឿនលឿនវិទ្យាសា ស្រ្តបច្ចេកទ្ទេស​ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ប្រធានរដ្ឋវៀតណាមTruong Tan Sang . ( Image: Internet) នារសៀលថ្ងៃដ៏ដែល នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូត រូម៉ានីប្រចាំនៅវៀតណាម Dumitru Olaru ដែលមកសម្តែងការគួរសមនឹងជំរៀប លាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម ប្រធានរដ្ឋមវៀតណាម Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះបណ្ដាការរួមវិភាគទានរបស់លោក ឯកអគ្គរដ្ឋទូត ក្នុងការបង្កើននិងពង្រឹងទំនាក់ទំនងប្រពៃណី រវាងប្រទេសទាំង២។ ប្រធានរដ្ឋមានគោលបំណងបន្តទទួលបានការគាំទ្ររបស់ រូម៉ានី ចំពោះការ ដែល វៀតណាមចុះឈ្មោះចូលក្នុង ក្រុមប្រឹក្សារសិទ្ធិមនុស្ស អាណាត្តិ ២០១៣ - ២០១៦។ នឹងជឿជាក់ថា៖ ក្រោយពីបានបញ្ចប់បេសកកម្មការទូតនៅវៀតណាម ឯកអគ្គរដ្ឋទូត នឹងបន្តមានការរួមវិភាគទានឲ្យទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការ រវាងប្រទេសទាំង២តទៅទៀត៕