ប្រធានរដ្ឋវៀតណាម៖កសាងសាលាសភាបណ្ឌិតប៉ូលិសប្រជាជនក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសដ៏មានកិត្យានុភាព
03/03/2015 10:48
(VOVworld) - នាថ្ងៃទី៣ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន អញ្ជើញទៅទស្សនាសាលាសភាបណ្ឌិតប៉ូលិស ប្រជាជន មូលដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវ វិទ្យាសាស្ត្រមានទ្រង់ទ្រាយជួរមុខរបស់ កម្លាំងប៉ូលិសវៀតណាម។

(VOVworld) - នាថ្ងៃទី៣ មិនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅទស្សនាសាលាសភាបណ្ឌិតប៉ូលិសប្រជាជន មូលដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រមានទ្រង់ទ្រាយជួរមុខរបស់ កម្លាំងប៉ូលិសវៀតណាម។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានស្នើរឲ្យ សាលាសភាបណ្ឌិតត្រូវបន្តពង្រីកប្រពៃណីអង់អាចក្លាហាន លើកកំពស់គុណភាព បណ្ដុះបណ្ដាល ស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីរួមចំណែករួមជាមួយកម្លាំងនគរបាល ប្រជាជន សំរេចល្អនូវភារកិច្ចដែលបានបក្សនិងប្រជាជនប្រគល់។ “សាលាសភាបណ្ឌិតត្រូវជ្រួតជ្រៀបជានិច្ចនិងអនុវត្តល្អនូវការផ្សាភ្ជាប់ការងារអប់រំ បណ្ដុះបណ្ដាលជាមួយភារកិច្ចនយោបាយរបស់ផ្នែកនគរបាលនិងសេចក្ដីសំណូម ពរកសាងកម្លាំងនគរបាលប្រជាជនតាមទិសបដិវត្តន៍ រៀបរយនិងទំនើបជាជំហាន ៗ។ទន្ទឹមនឹងនោះ ត្រូវបំប៉នបណ្ដុះបណ្ដាលប៉ូលិសប្រជាជនដែលស្មោះត្រង់ជាដាច់ ខាតជាមួយមាតុប្រទេសបក្ស និងប្រជាជន មានសមត្ថភាពជំនាញដ៏រឹងមាំ មាន មនសិការវិន័យខ្ពស់ ស្មារតីត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បីបុព្វហេតុការពារសន្តិ សុខរបស់មាតុប្រទេស ដើម្បីជីវភាពរស់នៅដ៏សុខសាន្តត្រាណ សុភមង្គលរបស់ ប្រជាជន”។ លោកប្រធានរដ្ឋ Truong Tan Sang ក៏បានសំណូមពរសាលាសភាបណ្ឌិត ត្រូវ ផ្សាភ្ជាប់យ៉ាងស្អិតរមួតការបង្រៀន សិក្សារៀនសូត្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាពិសេសគឺ យកចិត្តទុកដាក់ដល់ការបូកសរុបការពិតជាក់ស្ដែងក្នុងការងារតស៊ូ ប្រឆាំងអនុភាពអមិត្តនានា រក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្តិភាពសង្គម និងអធិបតេយ្យភាពរបស់ប្រទេសជាតិ ព្រមទាំងស្រាវជ្រាវ ទទួលបានបទពិសោធន៍ និងចំណេះដឹងពីប្រទេសផ្សេងៗលើពិភពលោក អំពីការតស៊ូប្រឆាំងបទល្មើសនិង ការគ្រប់គ្រងរដ្ឋខាងសន្តិសុខក្នុងកាលៈទេសៈសកលភាវូបនីយកម្មនិងការ អភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វិទ្យាសាស្ត្របច្ចេកវិទ្យា៕
Related






