ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VOV) |
“ដំបូងឡើយ APEC ជាតំបន់ដែលមានមជ្ឈមណ្ឌលផលិត ផ្គត់ផ្គង់វ៉ាក់សាំង ជួរមុខលើពិភពលោក។ ដូច្នេះ យើងត្រូវការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការតំបន់ លើការផ្ទេរប្រគល់បច្ចេកវិទ្យា លើកកំពស់សមត្ថភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង ស្រាវជ្រាវលទ្ធភាពកសាងកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នរបស់ APEC ស្ដីពីការលុប ចោលកម្មសិទ្ធិបញ្ញាចំពោះវ៉ាក់សាំងកូវីដ ១៩។ ទីពីរគឺ កសាងសំណុំណែនាំរបស់ APEC ស្ដីពីការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងករណីបន្ទាន់ សំដៅធានាប្រតិបត្តិការសេដ្ឋ កិច្ច កុំទុកឲ្យបែកបាក់ខ្សែសង្វាក់ផ្គត់ផ្គង់តំបន់និងសកលដូចពេលកន្លងមក។ ទីបីគឺ អនុវត្តន៍បាវចនា “គ្មាននរណាម្នាកត្រូវបំភ្លេចនៅខាងក្រោយទេ” តាមនោះ APEC ចាំបាច់ ត្រូវចាប់ផ្ដើមដំណើរការយ៉ាងឆាប់រហ័ស កម្មវិធីសហប្រតិបត្តិការ និងសម្របសម្រួល គោលនយោបាយអំពី ការជួយឧបត្ថម្ភក្រុមមនុស្សងាយរងគ្រោះ លើកកំពស់ភាពធន់ និងសមត្ថភាពបន្សាំរបស់សហគ្រាស ជាពិសេស គឺសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម បង្កើតការងារធ្វើនិងប្រាក់ចំណូលជាច្រើន បណ្ដុះបណ្ដាល ផ្លាស់ប្ដូរវិជ្ជាជីវៈសម្រាប់ និយោជិក បង្រួញគម្លាតឌីជីថលរវាងនគរ ជនបទនិងប្រជាជន”។
ថ្នាក់ដឹកនាំនៃប្រទេសសមាជិក APEC ផ្សេងៗ បានវាយតម្លៃខ្ពស់ចំពោះ សុន្ទរកថារបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ព្រមទាំងក្រេបយក និងឆ្លុះបញ្ចាំងរាល់សំណើររបស់លោកប្រធានរដ្ឋទៅក្នុងសេចក្ដីថ្លែងការណ៍នៃកិច្ចប្រជុំផងដែរ៕





