ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិអបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី
02/03/2017 10:48
(VOV)_ក្នុងបទថ្លែងមតិនៅពិធីជប់លៀងថ្នាក់ជាតិដ៏មហោឡារឹក នាយប់ថ្ងៃទី១មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលល្អបំផុតពីមុនមក។ ប្រធានរដ្ឋ លោក Tran Dai Quang

ប្រធានរដ្ឋវៀតណាមនិងភរិយាអញ្ជើញជាអធិបតីពិធីជប់លៀងថ្នាក់ជាតិអបអរសាទរព្រះចៅអធិរាជជប៉ុននិងអគ្គមហេសី (VOV)_ក្នុងបទថ្លែងមតិនៅពិធីជប់លៀងថ្នាក់ជាតិដ៏មហោឡារឹក នាយប់ថ្ងៃ ទី១មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ ធ្ងន់ថា៖ ទំនាក់ទំនងវៀតណាម-ជប៉ុន កំពុងស្ថិតនៅក្នុងដំណាក់កាលល្អបំផុតពីមុន មក។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានលើកច្បាស់នូវភាពប្រហាក់ប្រហែល រវាងខឿនវប្បធម៌ ក៏ដូចជាទំនាក់ទំនងមនោសញ្ជេតនា និងផលប្រយោជន៍រវាងប្រ ជាជននៃប្រទេសទាំងពីរ ជាគ្រឹះដ្ឋានរឹងមាំនៃទំនាក់ទំនងវៀតណាម-ជប៉ុន។ នាបច្ចុ ប្បន្ន វៀតណាមនិងជប៉ុនមិនគ្រាន់តែជាដៃគូយុទ្ធសាស្ត្រទូលំទូលាយប៉ុណ្ណោះទេថែម ទាំង ជាមិត្តស្មោះត្រង់ រួមសុខរួមទុក្ខជាមួយគ្នា។ ប្រធានរដ្ឋក៏បានបង្ហាញជំនឿជាក់ ថា៖ដំណើរទស្សនកិច្ចលើកនេះរបស់ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុ នឹងនាំមកនូវរដូវផ្ការីកថ្មី សំរាប់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាង ប្រទេសទាំងពីរ វៀតណាមនិងជប៉ុន។ រីឯ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បានថ្លែងអំណរគុណចំពោះមនោសញ្ជេត នាកក់ក្តៅរបស់ប្រធានរដ្ឋ លោក Tran Dai Quang និងភរិយា សំរាប់ព្រះចៅអធិរាជ និងអគ្គមហេសី ។ ឯកភាពចំពោះមតិរបស់ប្រធានរដ្ឋ លោក Tran Dai Quang ព្រះ ចៅអធិរាជជប៉ុន អាគីហ៊ីតុ សង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើន បន្ថែមការយល់ដឹងគ្នាទៅវិញទៅមក រវាងចំណងមិត្តភាពរវាងប្រជាជននៃប្រទេស ទាំងពីរ វៀតណាម-ជប៉ុន៕
Related






