ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីរំលឹកគុណបណ្ដាស្ដេច Hung ២០១៥
28/04/2015 08:21
Vovworld-នាព្រឹកថ្ងៃទី២៨មេសា (ពោលគឺថ្ងៃទី១០ខែទី៣ តាមច័ន្ទកតិ) នៅវិហារ Kinh Thien លើកំពូលភ្នំ Nghia Linh

ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីរំលឹកគុណបណ្ដាស្ដេច Hung ២០១៥ (VOV) Vovworld-នាព្រឹកថ្ងៃទី២៨មេសា (ពោលគឺថ្ងៃទី១០ខែទី៣តាមច័ន្ទកតិ) នៅ វិហារ Kinh Thien លើកំពូលភ្នំ Nghia Linh នៃមណ្ឌលកេរ៌្តតំណែលប្រវត្តិសាស្ត្រ ជាតិពិសេសវិហារបណ្ដាស្ដេច Hung ខេត្ត Phu Tho បានរៀបចំដ៏មហោឡារឹកពិធី បុណ្យរំលឹកគុណបណ្ដាស្ដេច Hung សំដៅរំលឹកគុណូបការៈជីដូនជីតាដែលមាន គុណបំណាច់កសាងប្រទេសជាតិបង្កើតរដ្ឋ Van Lang ប្រទេសដើមដំបូងក្នុង ប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ថ្នាក់ដឹកនាំបក្សរដ្ឋតំណាងក្រសួងស្ថាប័នមជ្ឈឹមនិងខេត្តក្រុងរួមជាមួយជនវៀត ណាមនៅឯបរទេសប្រជាជនបណ្ដាជនជាតិលើគ្រប់ទិសទីនៃមាតុប្រទេសជាច្រើន កុះករបានចូលរួមពិធីបុណ្យ។ ក្នុងឱកាសនេះ លោកប្រធានរដ្ឋនិងតំណាងនានាបានដាក់កម្រងផ្កាអុធធូប នៅប្រាង្គបណ្ដាស្ដេច Hung គោរពររំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនិង យុទ្ធជនដែលបានពលីកម្មដើម្បីមាតុប្រទេស។ ចែករំលែកការចាប់អារម្មណ៍អំពី បុណ្យរំលឹកគុណជីដូនជីតា លោកស្រី Nguyen Thi Loan នៅខេត្ត Hoa Binh បានឲ្យ ដឹងថា៖ “ឆ្នាំណាខ្ញុំក៏ចង់មកវិហារបណ្ដាស្ដេច Hung មកនឹងដំបន់ដីជីដូនជីតា។ មិន ត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជនវៀតណាមនៅឯបរទេសក៏ចង់មក ទីនេះដែរ។ ពេលមកដល់ទីនេះខ្ញុំមានមោទនភាពដែលយើងជាកុលបុត្រកុលធីតា វៀតណាមដោយមានប្រពៃណី៤ពាន់ឆ្នាំប្រវត្តិសាស្ត្រ។” បន្ទាប់ពីផ្នែកពិធីការគឺផ្នែកបុណ្យដោយមានសកម្មភាពជាច្រើនដូចជា ពិព័ណ៌ រូបថតជំនឿធ្វើសក្ការបូជាបណ្ដាស្ដេច Hung ជំរុំវប្បធម៍មហោស្រពចម្រៀង Xoan និងចម្រៀងប្រជាប្រិយ Phu Tho ជាដើម។ ក្នុងឱកាសនេះដែរ នៅកេរ៌្តដំណែលវិហារធ្វើសក្ការបូជាបណ្ដាស្ដេច Hung ជាង ១៤០០កន្លែងក្នុងទូទាំងប្រទេសសុទ្ធតែបានរៀបចំសកម្មភាពអុធធូបរំលឹកគុណ បណ្ដាស្ដេច Hung ផងដែរ៕
Related
More




