VOV WorldVOV World
ប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
23/01/2015 10:08
(VOVworld) - នាថ្ងៃទី២២ មករា លោក Anibal Pereya ប្រធានសភាជាន់ទាប សាធារណៈរដ្ឋអ៊ុយរូហ្គាយខាង កើតនិងគណៈប្រតិភូ បានចាកចេញពីរដ្ឋធានី ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមប្រកបដោយជោគជ័យ។
ប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
ជំនួបចរចាររវាងគណៈប្រតិភូសភាជាន់ទាបអ៊ុយរូហ្គាយជាមួយគណៈប្រតិភូរដ្ឋសភាវៀតណាម (VOVworld) - នាថ្ងៃទី២២ មករា លោក Anibal Pereya ប្រធានសភាជាន់ទាប សាធា រណៈរដ្ឋអ៊ុយរូហ្គាយខាងកើតនិងគណៈប្រតិភូ បានចាកចេញពីរដ្ឋធានី ហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាមប្រកបដោយជោគជ័យ។ក្នុងរយៈ ពេលស្នាក់នៅវៀតណាម ប្រធានសភាជាន់ទាបអ៊ុយរូហ្គាយបានចូលរួម ជំនួប ចរចារ ពិធីជប់លៀងជាមួយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung។​សភាជាន់ទាបអ៊ុយរូហ្គាយនិងរដ្ឋសភាវៀតណាម​ ក៏បានចុះហត្ថលេខា លើកិច្ច ព្រមព្រៀងសហប្រតិបតិ្តការរវាងស្ថាប័ននិតិបញ្ញតិ្តទាំង២។លោក Anbial Pereya ក៏បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ទៅទស្សនាទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងវៀត ណាម និងជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងនេះផងដែរ៕