ប្រគល់រង្វាន់ “គំរូយុវវ័យវៀតណាម ឆ្នាំ ២០២៥”
26/03/2026 10:35
(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែមីនា នៅទីក្រុងហាណូយ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងមូលនិធិឧបត្ថម្ភទេពកោសល្យវ័យក្មេងវៀតណាម បានរៀបចំពិធីប្រគល់រង្វាន់ គំរូយុវវ័យវៀតណាមឆ្នាំ ២០២៥។

ពិធីប្រគល់រង្វាន់ “គំរូយុវវ័យវៀតណាម ឆ្នាំ ២០២៥”។ របថត៖VOV ក្នុងចំណោមឯកសារតែងតាំងចំនួន ១៤៥ ពីអង្គការចំនួន ៣៧ នៅទូទាំងប្រទេស បន្ទាប់ពីការជ្រើសរើសចំនួនពីរជុំ និងការបោះឆ្នោតតាមអ៊ីនធឺណិត ក្រុមប្រឹក្សាពានរង្វាន់បានជ្រើសរើសគំរូយុវវ័យវៀតណាមឆ្នើមចំនួន ១០ សម្រាប់ឆ្នាំ ២០២៥។ បុគ្គលម្នាក់ៗដែលត្រូវបានលើកតម្កើង បាននាំមកនូវរឿងរ៉ាវដែលបំផុសគំនិតដ៏ខ្លាំងក្លា មិនត្រឹមតែយកឈ្នះលើដែនកំណត់ផ្ទាល់ខ្លួនដើម្បីបង្កើតនិងចូលរួមចំណែកដល់សហគមន៍ និងប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងទទួលយកតំណែងគ្រប់គ្រង ចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ដល់មនុស្សជំនាន់ក្រោយ ការចាប់ផ្តើមអាជីវកម្ម និងការអភិវឌ្ឍម៉ាកយីហោវៀតណាមទៅកាន់ទីផ្សារពិភពលោកទៀតផង។ សហគ្រិនវ័យក្មេង Pham Chi Nhu នាយកប្រតិបត្តិ Coolmate ដែលបានធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីពដែលមានកំណើនលឿនបំផុតក្នុងវិស័យរចនាម៉ូដនៅវៀតណាម ដោយទទួលប្រាក់ចំណូលជិត ១ ពាន់ពាន់លានដុង (៣៨ លានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៥ បានចែករំលែកថា៖
TAG
VOV/VOVworld/ពានរង្វាន់/គំរូយុវវ័យវៀតណាម/យុវជន/ការចាប់ផ្តើមអាជីព
Related





