ប្រគល់រង្វាន់ការប្រឡងសរសេរ “យុវជននិស្សិតវៀតណាមនៅ ឯបរទេសជាមួយភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ"
29/12/2016 07:36
(VOVworld) - នាយប់ថ្ងៃទី២៨ ធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍ យុវជនវៀតណាមបានសហ ការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយរៀបចំពិធី ប្រគល់រង្វាន់ការប្រឡងក្រោមប្រធានបទ “យុវជន និស្សិតវៀតណាមនៅឯបរ ទេសជាមួយភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម”។

ប្រគល់រង្វាន់ជូនបេក្ខជន (VOVworld) - នាយប់ថ្ងៃទី២៨ ធ្នូ នៅរដ្ឋធានីហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមន៍ យុវជនវៀតណាមបានសហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយរៀបចំពិធី ប្រគល់រង្វាន់ការប្រឡងក្រោមប្រធានបទ “យុវជន និស្សិតវៀតណាមនៅឯបរទេស ជាមួយភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម”។គណៈចាត់តាំង ទទួលបានស្នាដៃចំនួន២០២ដែលត្រូវបានផ្ញើពីប្រទេសជាច្រើនលើពិភពលោកដូច ជាអាមេរិក អង់គ្លេស បារាំង ចិន កូរ៉េខាងត្បូង ជាដើម។ថ្លែងមតិនៅទី នេះ លោក Truong Minh Tuan រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយបានសង្កត់ ធ្ងន់ថា៖ “ចំពោះមុខបម្រែបម្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើតនាបច្ចុប្បន្ន យុវជន វៀតណាមម្នាក់ៗត្រូវលើកកំពស់ស្មារតីប្រុងប្រយ័ត្ន យល់ច្បាស់និងត្រឹមត្រូវអំពី ទស្សនៈរបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋស្ដីអំពីការដោះស្រាយបញ្ហា នៅសមុទ្រខាងកើត។មិនទុកឲ្យកម្លាំងអមិត្ត មុខសញ្ញាអាក្រក់ធ្វើការញុះ ញង់ បង្កអស្ថិរភាពសង្គម បំបែកបំបាក់ផែនមហាសាមគ្គីជាតិ។តាមនោះប្ដេជ្ញាចិត្តរក្សា បរិយាកាសសន្តិភាព ស្ថិរភាពដើម្បីជំរុញឲ្យប្រទេសជាតិកាន់តែ ធ្វើសមាហរណ កម្មនិងអភិវឌ្ឍន៍”។ រង្វាន់លេខ១នៃការប្រឡងឆ្នាំនេះគឺបានទៅលោក Nguyen Dinh Phu និង លោក Le Quoc Chien នៃសមាគមន៍យុវជន និស្សិតវៀតណាមនៅអាមេរិក ដោយ ស្នាដៃ ក្រោមចំណងជើងថា “កសាងប្រព័ន្ធព័ត៌មាន ទិន្នន័យអំពីកោះសមុទ្រ វៀតណាម”៕
Related





