VOV WorldVOV World
បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាមបានកើនឡើង
26/09/2013 11:45
Vovworld-បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាមក្នុងរយៈពេល៩​ខែ​ឆ្នាំ​២០១៣ទទួលបានជិត៥,៥លាននាក់
បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាមបានកើនឡើង
បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាមបានកើនឡើង (radiovietnam.vn)          Vovworld-បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាមក្នុងរយៈពេល៩ ​ខែ​ឆ្នាំ​២០១៣ទទួលបានជិត៥,៥លាននាក់ កើន៩,៩%បើប្រៀបនឹងរយៈពេលដូច ​គ្នា​នាឆ្នាំទៅមិញ។ នៅពិធីចាប់ផ្ដើមបណ្ដាសកម្មភាពជួយជ្រោមជ្រែងទិវា​ ទេសចរណ៍​ពិភពលោក នាថ្ងៃទី២៦កញ្ញា លោក Nguyen Manh Cuong អនុប្រធាន​អគ្គនាយកដ្ឋានទេសចរណ៍ បានវាយតំលៃថា​ក្នុងរយៈពេលកន្លងមក ទោះបីជា ស្ថានភាពសេដ្ឋកិច្ចប្រទេសចាតិនៅមានការលំបាក​កត្តាមួយចំនួន​ជះ​ឥទ្ធិពលមិន ងាយស្រួលដល់ការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកវៀតណាម​ប៉ុន្តែ លទ្ធផលដេលផ្នែកទេសចរណ៍ដែលទទួលបានគឺលេចធ្លោ។ ក្នុងប៉ុន្មានខែ​កន្លង មក បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិមកនឹងវៀតណាមបានកើនឡើង។ ទន្ទឹម នឹងនោះ កំរិតកំណើនភ្ញៀវទេសចរណ៍ក្នុងប្រទេសបន្តស្ថិរភាពនិងរក្សា​យ៉ាង​រឹងមាំ៕