VOV WorldVOV World
បរិមាណជនរងគ្រោះក្នុងការផ្ទុះនៅទីក្រុង Tianjin (ចិន) បន្តកើនឡើង
16/08/2015 09:31
(VOVworld) – គិតដល់ព្រឹកថ្ងៃទី ១៦ សីហា សាកសពចំនួន ១១២ នាក់ត្រូវបាន រកឃើញក្នុងការផ្ទុះធំចំនួន ២ លើក ដែលបានកើតមានឡើងនៅទីក្រុង Tianjin ភាគខាងជើង ចិននាថ្ងៃទី ១២ សីហាមក។
បរិមាណជនរងគ្រោះក្នុងការផ្ទុះនៅទីក្រុង Tianjin (ចិន) បន្តកើនឡើង
បរិមាណជនរងគ្រោះក្នុងការផ្ទុះនៅទីក្រុង Tianjin (ចិន) បន្តកើនឡើង (Image: VNA) (VOVworld) – គិតដល់ព្រឹកថ្ងៃទី ១៦ សីហា សាកសពចំនួន ១១២ នាក់ត្រូវបាន  រកឃើញក្នុងការផ្ទុះធំចំនួន ២ លើកដែលបានកើតមានឡើងនៅទីក្រុង Tianjin ភាគខាងជើងចិននាថ្ងៃទី ១២ សីហាមក។ មនុស្សចំនួន​ ៩៥ នាក់ត្រូវបាត់ខ្លួន ក្នុងនោះមានអ្នកពន្លត់អគ្គីភ័យចំនួន​ ៨៥ នាក់។ មនុស្សចំនួន ៧២២ នាក់រងរបួស ដែលកំពុងត្រូវបានពន្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមានមនុស្សចំនួន ៥៨ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រដ្ឋអំណាចិនបានជំលៀសប្រជាពលរដ្ឋដែលរស់នៅ ក្នុងរង្វាន់ ៣ គីឡូម៉ែត្រពីកន្លែងកើតហេតុដោយការព្រួយបារម្ភឆ្លងជាតិគីមីពុល។  ប្រធានរដ្ឋចិន លោក Xi Jinping បានចេញសារាចរណ៍ស្នើរឲ្យរដ្ឋអំណាច ក្នុង តំបន់ដកចេញមេរៀនដ៏ជ្រាលជ្រៅពីការផ្ទុះធំនេះដែលបង្កមហន្តរាយដ៏ធ្ងន់ធ្ងរ ទាំងខាងសម្ភរៈនិងជីវិតមនុស្សនៅទីក្រុង Tianjin៕​