VOV WorldVOV World
ប្រជាជននិងឧបាសក ឧបាសិការចូលរួមពិធីបុំណ្យសែនក្បាលទឹក
05/09/2017 11:49
(VOVWORLD) -នាព្រឹកថ្ងៃទី៥កញ្ញា ចំទៅនឹងថ្ងៃទី១៥កើតខែ៧ ឧបាសក ឧបាសិការនិងប្រជា ជនទីក្រុងហូជីមិញ រាប់ពាន់នាក់ បានចូលរួមពិធីសែនក្បាលទឹក ដែលបានប្រារព្ធ នៅវត្តជាច្រើនទូទាំងទីក្រុង។
ប្រជាជននិងឧបាសក ឧបាសិការចូលរួមពិធីបុំណ្យសែនក្បាលទឹក
អ្នកស្រី Cao Thi Hong ប្រជាជនទីក្រុងហូជីមិញមួយ រូប បានចែករំលែកថា៖         “ថ្ងៃនេះជាថ្ងៃសែនក្បាលទឹក នាងខ្ញុំមកដល់វត្តនេះ គឺដើម្បីរំលឹកគុណឪពុក ម្តាយ។ អុជធូបដើម្បីឧទិសកុសលឲ្យព្រលឹងរបស់ឪពុកម្តាយ។ យើងជាកូនគឺត្រូវ ចងចាំជានិច្ចថ្ងៃនេះ ដើម្បីឲ្យកូនចៅជំនាន់ក្រោយអាចត្រាប់តាមដែរ”។         ក្នុងឱកាសនៃពិធីបុណ្យនេះ ហាងលក់ អាហារបួសនៅទីក្រុងហូជីមិញបាន ទាក់ទាញភ្ញៀវជាច្រើន សកម្មភាពដោះលេងបក្សីក៏បានរៀបចំនៅកន្លែងច្រើន សំដៅអប់រំមនសិការការពារបរិស្ថានក្នុងសហគមន៍៕