VOV WorldVOV World
ប្រជាជនអាហ្វ្រិកខាងត្បូងនិងមិត្តភ័ក្តអន្តរជាតិចូលរួមពិធីរំលឹកវិញ្ញាណខ័ណ្ឌ លោក Nelson Mandela
11/12/2013 08:27
(VOVworld) – ប្រជាជនអាហ្វ្រិកខាងត្បូងរាប់សែននាក់ និងអ្នកប្រមុខរដ្ឋជិត ១ រយរូបលើពិភពលោកបានចូល រួមពិធីរំលឹកវិញ្ញាណខ័ណ្ឌអតីតប្រធានាធិបតីអាហ្វ្រិក ខាងត្បូង លោក Nelson Mandela ដែលបានប្រារព្ធឡើង នៅកីឡា ដ្ឋាន Soccer City នៅទីក្រុង Johannesburg នាថ្ងៃទី ១០ ធ្នូ។
ប្រជាជនអាហ្វ្រិកខាងត្បូងនិងមិត្តភ័ក្តអន្តរជាតិចូលរួមពិធីរំលឹកវិញ្ញាណខ័ណ្ឌ លោក Nelson Mandela
ប្រធានាធិបតីអាមេរិក លោក Barack Obama ថ្លែងមតិក្នុងពិធីរំលឹកវិញ្ញាណខ័ណ្ឌអតីតប្រធានាធិបតី Nelson Mandela (Image: Vietnam+) (VOVworld) – ប្រជាជនអាហ្វ្រិកខាងត្បូងរាប់សែននាក់និងអ្នកប្រមុខរដ្ឋជិត ១ រយរូប លើពិភពលោកបានចូលរួមពិធីរំលឹកវិញ្ញាណខ័ណ្ឌអតីតប្រធានាធិបតីអាហ្វ្រិកខាង ត្បូង លោក Nelson Mandela ដែលបានប្រារព្ធឡើងនៅកីឡា ដ្ឋាន Soccer City នៅ ទីក្រុង Johannesburg នាថ្ងៃទី ១០ ធ្នូ។ គណៈប្រតិភូវៀតណាមដឹកនាំដោយប្រធាន ខុទ្ទកាល័យប្រធានរដ្ឋវៀតណាម លោក Dao Viet Trung បានចូលរួមពិធីនេះ។ ថ្លែង មតិក្នុងពិធី ប្រធានាធិបតី អាហ្វ្រិកខាងត្បូង លោក Jacob Zuma បានសម្តែងការឈឺ ចាប់ដ៏ធំធេងរបស់ប្រជាជនអាហ្វ្រិកខាងត្បូង ក៏ដូចជា ប្រជាជនលើសកលលោក ទាំងមូល ក្នុងពេលដែល អគ្គមគ្គុទេសដ៏មហិមារដូចលោក Nelson Mandela ទទួល មរណៈភាព​។ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon សម្តែងការរំលែកទុក្ខ ដ៏ជ្រាលជ្រៅដល់គ្រួសាររបស់លោក Nelson Mandela ក៏ដូចជា ប្រជាជនអាហ្វ្រិក ខាងត្បូង ទាំងមូល។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក​ Barack Obama បាន អះអាង ថា៖ អតីតប្រធានាធិបតី Nelson Mandela គឺជាថ្នាក់ដឹកនាំមួយក្នុងចំណោម ថ្នាក់ដឹកនាំដ៏មហិមារបំផុតរបស់មនុស្សលោកតាំងពីមុនមក៕