ប្រជាជនអាមេរិកភាគច្រើនមិនជឿពាក្យសំដីមូលបង្កាច់អំពីវៀតណាម
20/02/2014 10:48
(VOV)_ ប្រជាជនអាមេរិកភាគច្រើនមិនជឿពាក្យសំដីមូលបង្កាច់អំពីវៀតណាម។ នេះគឺជាការអះអាងរបស់អតីតទាហានអាមេរិក លោក Andre Sauvageot ជាមួយអ្នកយកព័ត៍មានកាសែតកងទ័ពប្រជាជនវៀតណាមពេលដែលបានដឹងព័ត៍មានថា៖មានក្រុមមនុស្សមួយបានប្រមូលផ្តុំនៅទីក្រុងGeneva ដើម្បីប្រឆាំងវៀតណាមអធិប្បាយរបាយការណ៍ពិនិត្យទូទៅជាប្រចាំអំពីសភាពការណ៍សិទ្ធិមនុស្ស។

(VOV)_ ប្រជាជនអាមេរិកភាគច្រើនមិនជឿពាក្យសំដីមូលបង្កាច់អំពីវៀតណាម។ នេះគឺជាការអះអាងរបស់អតីតទាហានអាមេរិក លោក Andre Sauvageot ជាមួយអ្នក យក ព័ត៍មានកាសែតកងទ័ពប្រជាជនវៀតណាមពេលដែលបានដឹងព័ត៍មានថា៖មាន ក្រុមមនុស្សមួយបានប្រមូលផ្តុំនៅទីក្រុងGeneva ដើម្បីប្រឆាំងវៀតណាមអធិប្បាយរបាយការណ៍ពិនិត្យទូទៅជាប្រចាំអំពីសភាពការណ៍សិទ្ធិមនុស្ស។ តាមអតីតទាហានរូប នេះថា៖ ដោយបទពិសោធន៍៥០ឆ្នាំជាប់ពាក់ព័ន្ធនឹងវៀតណាម លោកអាចអះអាងថា៖ រាល់ការខំប្រឹងប្រែងរបស់បក្សកុម្មុយនីស្តវៀតណាម ដើម្បីកែលំអរបញ្ហាសិទ្ធិមនុស្ស ក៏ ដូចជាបញ្ហាផ្សេងៗទៀត គឺគួរអោយកត់សរសើរ ដែលក្នុងនោះមានគោលនយោបាយ លើកស្ទួយជីវភាពរស់នៅ ចំណូលរបស់ប្រជាជន ពិសេសគឺតំបន់ជនជាតិភាគតិច។ ពិសេសវៀតណាមបានធ្វើល្អ ការពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន សេរីភាពខាង ជំនឿសាសនា…។ល។ លោក Andre Sauvageot(TTXVN) ប៉ុន្តែតាមលោក Andre Sauvageot ថា៖ដូចជាប្រទេសផ្សេងៗ វៀតណាមក៏ត្រូវ ការធានាអំពីសន្តិសុខ និងស្ថិរភាពនយោបាយ។ដូច្នេះ វៀតណាមធានារាល់សិទ្ធិសេរី ភាពរបស់ ប្រជាជនតាមក្របខ័ណ្ឌច្បាប់គឺគ្មានអ្វីចំឡែកទេ។ លោក Andre Sauvageot បានអោយដឹងថា៖ ប្រទេសទាំងពីរ វៀតណាមនិងអា មេរិក ត្រូវខំប្រឹងប្រែងជាច្រើនទៀតដើម្បីកែលំអរស្ថានភាពសិទ្ធិមនុស្សរបស់ ប្រទេសខ្លួន និងជៀសវាងការធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាដែរ៕
Related
More




