ប្រជាជនវៀតណាមគ្រប់ស្រទាប់ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២
20/01/2016 07:24
(VOVworld) - មហាសន្និបាតបក្សទូទាំងប្រទេសលើក ទី១២ជាមហាសន្និបាតនៃជំនឿជាក់ សេចក្ដីសង្ឃឹមនិង ការផ្លាស់ប្ដូរថ្មី។

(VOVworld) - មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ជាមហាសន្និបាតនៃ ជំនឿជាក់ សេចក្ដីសង្ឃឹមនិងការផ្លាស់ប្ដូរថ្មី។នេះជាបំណងប្រាថ្នារបស់ប្រជាជន វៀតណាមនៅទូទាំងប្រទេសក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅមហាសន្និបាតបក្សទូទាំង ប្រទេសលើកទី១២។លោក Pham Van Chon បានចែករំលែកថា៖ “ជាពលរដ្ឋមួយនាក់ ខ្ញុំមានគោលបំណងថា មហាសន្និបាតនឹងពង្រីកបាននូវ បំណងប្រាថ្នារបស់ប្រជាជន គោលជំហររបស់បក្ស ដើម្បីយើងធ្វើ សមាហរណ កម្មចូលទៅសេដ្ឋកិច្ចអន្តរជាតិ។ម្យ៉ាងទៀត ខ្ញុំមានគោលបំណងថា មហាសន្និបាត បក្សនឹងបង្កើតឡើងសន្តិភាព ភាពសម្បូររុងរឿងនិងឯករាជ្យ សំរាប់ប្រទេសជាតិ”។ ទិដ្ឋភាពនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១កាលពីឆ្នាំ២០១១ លោក Nguyen Van Hai នៅទីក្រុង Ca Mau ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា៖ “ការងារត្រៀមរៀបចំរបស់គណៈកម្មាធិការមជ្ឈឹមចំពោះមហាសន្និបាតលើកទី ១២នេះគឺហ្មត់ចត់ណាស់។បក្សដឹកនាំលើគ្រប់វិស័យ រក្សារឹងមាំប្រទេសជាតិ ហើយតាមរយៈសមាហរណកម្មដើម្បីកែលំអរជីវភាពរស់នៅសំរាប់ប្រជាជនក៏ ដូចជាធានាបាននូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ”។ ប្រជាជនគ្រប់ស្រទាប់នៅសព្វទីកន្លែងសុទ្ធតែមានគោលបំណងថា មហាសន្និ បាតបក្សនឹងទទួលបានជោគជ័យ ជ្រើសតាំងគណៈកម្មាធិការមជ្ឈឹម ម្ចាស់ការ ច្នៃប្រឌិតដើម្បីបន្តអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង អភិវឌ្ឍន៍ប្រទេសជាតិ កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕
Related





