ប្រជាជនវៀតណាមនិងពិភពលោកអំណរបុណ្យចូលឆ្នាំថ្មី២០១៥
01/01/2015 09:16
Vovworld-នាយប់ថ្ងៃទី៣១ធ្នូសកម្មភាពអំណរឆ្នាំថ្មី២០១៥ បានប្រព្រឹត្តទៅដ៏អធឹកអធមនៅទីក្រុងធំៗរបស់វៀតណាម។

ប្រជាជនវៀតណាមនិងពិភពលោកអំណរបុណ្យចូលឆ្នាំថ្មី២០១៥ (VOV) Vovworld-នាយប់ថ្ងៃទី៣១ធ្នូសកម្មភាពអំណរឆ្នាំថ្មី២០១៥បានប្រព្រឹត្តទៅដ៏ អធឹកអធមនៅទីក្រុងធំៗរបស់វៀតណាម។ តាំងពីម៉ោង៧យប់ ចរន្តមនុស្សបាន ហូរមកវិថីនានានៃរដ្ឋធានីហាណូយ។ បណ្ដាខ្សែផ្លូវនៅកណ្ដាលទីក្រុងសុទ្ធតែ បានតុបតែងដ៏ស្អាត។ បណ្ដាមជ្ឈមណ្ឌលវប្បធម៍សិល្បៈធំៗសុទ្ធតែប្រព្រឹត្តទៅ កម្មវិធីសិល្បៈដែលបានរៀបចំដ៏មត់ចត់។លោក Nguyen Thanh Tung ប្រជាជន មួយនាក់បានចែករំលែកថា៖ “យើងខ្ញុំបានមកពីមុនដើម្បីមានកន្លែងអង្គុយល្អដើម្បីកំសាន្តកម្មវិធីសម្ដែងសិល្បៈ នៅបឹង Hoan Kiem។ ឆ្នាំថ្មី បំណងប្រាថ្នាធំបំផុតសំរាប់ជនក្រប់រូបគឺមានសុខភាព ល្អនិងបន្ទាប់នោះសេដ្ឋកិច្ចនឹងមានការរីកចំរើនថែមទៀត។” នៅទីក្រុងហូជីមិញ បណ្ដាខ្សែផ្លូវកណ្ដាលដូចជា Dong Khoi, Le Duan, Ham Nghi ជាដើមត្រូវបានតុបតែងដោយចង្កៀល led រាប់លានគ្រឿងដោយមានរូបភាពផ្កា ម៉ាក់ខៃផ្កាអង្គាសិលដ៏ស្រស់ស្អាត។ ក្នុងចរន្តមនុស្សអំណរបុណ្យចូលឆ្នាំថ្មី លោក Phillip Brown ភ្ញៀវទេសចរណ៍អាមេរិកបានសម្ដែងក្តីសប្បាយដែលបានអំណរ បុណ្យចូលឆ្នាំថ្មីនៅវៀតណាម។ “ខ្ញុំរស់នៅវៀតណាមបាន៣ឆ្នាំហើយ។ ប៉ុន្តែឱកាសដូច្នេះជានិច្ចកាលជាពេល វេលាដ៏ពិសេសចំពោះជនគ្រប់រូប។ ដូចជាពេលវេលានេះបណ្ដាសកម្មភាពដ៏អ៊ូអរ ពោពេញទៅដោយព័ណ៌ផ្កា។ ក្នុងឆ្នាំថ្មីខ្ញុំសូមប្រសិទ្ធិពរជនគ្រប់រូបមានសុខភាព ល្អនិងជោគជ័យ។” អំណរឆ្នាំថ្មី២០១៥ នាយប់ថ្ងៃទី៣១ធ្នូ ចរន្តមនុស្សពីគ្រប់ទិសទីនៅបណ្ដា ខ័ណ្ឌនិងដំបន់ជាយក្រុង Can Tho បានហូរមកមហាវិថី Hoa Binh និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម។លោក Le Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា៖ “ឆ្នាំ២០១៥ជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ត្រៀមឲ្យមហាសន្និបាតបក្ស ភាគគ្រប់ជាន់ថ្នាក់ បក្សទាំងមូលកងទ័ពនិងប្រជាជនទីក្រុងប្តេជ្ញាចិត្តសំរេចរាល់ គោលដៅភារកិច្ច។ ខ្ញុំជឿជាក់ថា ដោយមានជោគជ័យនាពេលកន្លងមក ក្នុងឆ្នាំ ២០១៥ ប្រជាជនទីក្រុង Can Tho នឹងមានជីវភាពសម្បូរធូធារ សុភមង្គលនិង ជោគជ័យ។” រួមជាមួយប្រជាជនវៀតណាម ប្រជាជនលើទូទាំងពិភពលោកក៏អំណរឆ្នាំថ្មី ២០១៥។ កោះ Samoa និងណូវែលហ្សេឡង់ជាដំបន់ចំនួន២បានអំណរបុណ្យចូល ឆ្នាំថ្មី២០១៥មុនបង្អស់(តាំងពីម៉ោង១៨តាមម៉ោងហាណូយ)។ ប្រជាជនណូវែល ហ្សេឡង់បានប្រមូលផ្ដុំនៅកណ្ដាលរដ្ឋធានី Auckland ដើម្បីទស្សនាការបាញ់កាំ ជ្រួចផ្កាដ៏ស្អាត។ ទីក្រុង Syney នៅអូស្ត្រាលីបានអំណរបុណ្យចូលឆ្នាំថ្មីដោយការ បាញ់កាំជ្រួចផ្កាដ៏ស្អាតបំផុតលើពិភពលោក។ ដោយមិនអើពើរដល់អាកាសធាតុត្រជាក់ខ្លាំងមនុស្សប្រមាណ១លាននាក់ មានវត្តមាននៅទីលាន Times នៅទីក្រុង New York (អាមេរិក) ដើម្បីចូលរួមជប់ លៀងអំណរបុណ្យចូលឆ្នាំថ្មី២០១៥ដោយមានកម្មវិធីតូរតន្ត្រី។ នៅសហព័ន្ធរុស្ស៊ី ប្រជាជនបានហូរញតាមដងវិថី ប្រមូលផ្ដុំនៅកណ្ដាល រដ្ឋធានីដើម្បីអំណរពេលវេលាឆ្លងចូលឆ្នាំថ្មី២០១៥។ ក្នុងសន្ទរកថាផ្ញើរជូន ប្រជាជនរុស្ស៊ី ប្រធានាធិបតីលោក Vladimir Putin បានអះអាងថា៖ “សេចក្តីស្នេហាមាតុប្រទេសជាមនោសញ្ចេតនាខ្លាំងក្លាបំផុត។វាបានបំពេញ បន្ថែមដោយចំណងភាតរៈរបស់ប្រជាជនគ្រីមេនិង Sevastopol ខណៈដែលគេ ប្តេជ្ញាត្រឡប់មកផ្ទះជាទីស្រឡាញ់របស់ខ្លួន។ នេះជាព្រឹត្តិការណ៍កត់សម្គាល់ សំខាន់ជានិច្ចក្នុងប្រវត្តិសាស្ត្រការពារប្រទេស៕”
Related







