VOV WorldVOV World
ប្រជាជនវៀតណាមនិងប្រជាជនស្រលាញ់សន្តិភាពលើពិភពលោកមោទនភាពអំពីជ័យជំនះនៃបដិវត្តន៍ខែសីហា១៩៤៥
02/09/2015 08:23
Vovworld-៧០ឆ្នាំបានកន្លងផុតទៅ​ប៉ុន្តែពេលវាយតំលៃ អត្ថន័យប្រវត្តិសាស្ត្រ​នៃបដិវត្តន៍ខែសីហា មិត្តភក្តិអន្តរជាតិ ជាច្រើន
ប្រជាជនវៀតណាមនិងប្រជាជនស្រលាញ់សន្តិភាពលើពិភពលោកមោទនភាពអំពីជ័យជំនះនៃបដិវត្តន៍ខែសីហា១៩៤៥
ប្រជាជនវៀតណាមនិងប្រជាជនស្រលាញ់សន្តិភាពលើពិភពលោកមោទនភាពអំពីជ័យជំនះនៃបដិវត្តន៍ខែសីហា១៩៤៥         Vovworld-៧០ឆ្នាំបានកន្លងផុតទៅ​ប៉ុន្តែពេលវាយតំលៃអត្ថន័យប្រវត្តិសាស្ត្រ ​នៃបដិវត្តន៍ខែសីហា មិត្តភក្តិអន្តរជាតិជាច្រើនសុទ្ធតែមានការចាត់ទុករួម៖ មិន​ ត្រឹមតែប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងវណ្ណពលករនិងប្រជាជាតិ​ដែល ​ត្រូវសង្កត់សង្កិនផ្សេងៗលើពិភពលោកសុទ្ធតែមោទនភាពថា​ជាលើកដំបូង​ក្នុង ​ប្រវត្តិសាស្ត្របដិវត្តន៍បក្សក្មេងខ្ចីមួយបានដឹកនាំបដិវត្តន៍ដ៏ជោគជ័យ។ សាស្ត្រាចារ្ស ​ប្រវត្តិសាស្ត្រអាមេរិក Douglas Jardin គ្រូបង្រៀនមហាវិទ្យាល័យ​ជាតិ​ហាណូយ អ្នក ដែលមានច្រើនឆ្នាំស្រាវជ្រាវប្រវត្តិសាស្ត្រវៀតណាមបាន​ចាត់ទុកថា៖         “លើជ្រុងជ្រោយអន្តរជាតិ ឥទ្ធិពលនៃការដែលវៀតណាមដណ្ដើមបាន​ជ័យជំនះ ​ឆ្នាំ១៩៤៥គឺធំធេងណាស់។​ជ័យជំនះនៃបដិវត្តន៍ខែសីហានៅវៀតណាម​បានក្លាយ ទៅជាគំរូសំរាប់ការតស៊ូរំដោះប្រជាជាតិរបស់ប្រទេសផ្សេងៗក្រោយនេះ។”         មានការចាត់ទុករួមជាមួយគ្នានោះ បណ្ឌិត Fakhry Labib ប្រធានគណៈ​កម្មការ ព័ត៌មានគណៈកម្មាធិការសាមគ្គីភាពអាស៊ី-អាហ្វ្រីកបានអះអាងថា៖         “ជ័យជំនះនោះបានធ្វើឡើងប្រវត្តិសាស្ត្រមិនត្រឹមតែរបស់វៀតណាម​ប៉ុណ្ណោះ​ទេ ថែមទាំងរបស់ពិភពលោកទៀតផង។ វៀតណាមជាទង់ជា​និមិត្តរូប​សំរាប់ប្រទេស ដែលត្រូវឈ្លាន​ពាន៕”