VOV WorldVOV World
ប្រជាជនវៀតណាមសោកស្ដាយនាយឧត្តមសេនីយ៍ Vo Nguyen Giap។
06/10/2013 09:11
Vovworld-ដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានធ្វើឲ្យប្រជាជននៅទូទាំងប្រទេសវៀតណាមទុក្ខព្រួយសោកស្ដាយ។
ប្រជាជនវៀតណាមសោកស្ដាយនាយឧត្តមសេនីយ៍ Vo Nguyen Giap។
ប្រជាជនវៀតណាមសោកស្ដាយនាយឧត្តមសេនីយ៍ Vo Nguyen Giap។ (VOV)         Vovworld-ដំណឹងមរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បាន ធ្វើឲ្យប្រជាជននៅទូទាំងប្រទេសវៀតណាមទុក្ខព្រួយសោកស្ដាយ។ ប្រជាជន វៀតណាមគ្រប់រូបសុទ្ធតែបានបង្ហាញនូវទឹកចិត្តគោរពរាប់អាន ក្តីស្រឡាញ់និង ស្ងើកសរសើរនាយឧត្តមសេនីយ៍។ សាស្ត្រាចារ្ស អ្នកប្រវត្តិ​សាស្ត្រ Phan Huy Le បានអះអាងថា ជីវប្រវត្តិ បុព្វហេតុ ទេពកោសល្យនិងសិលធម៍​របស់​នាយឧត្តម សេនីយ៍ Vo Nguyen Giap ត្រូវបានប្រជាជនវៀតណាមលើក​ដម្កើងជានាយឧត្តម សេនីយ៍របស់ប្រជាជន។         “ចំពោះវៀតណាមនោះ នាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអ្នកទេព​កោសល្យយោធាមួយរូបនិងជា​វីរៈជនជាតិ អ្នកវប្បធម៍ អ្នកប្រវត្តិសាស្ត្រដ៏មហិមារ ​របស់​ប្រទេស​ជាតិ។​ គេហ៍ឈ្មោះនិងបុព្វហេតុរបស់លោកបានឈានចូលក្នុង ប្រវត្តិសាស្ត្រ ត្រូវបាន​កត់​សម្គាល់ក្នុងដួងចិត្តរបស់ប្រជាជនជាអមាតៈ។”         នៅអាគ៌ាលេខ៣០វិថី Hoang Dieu (ទីក្រុងហាណូយ) ជាកន្លែងដែល​នាយ ឧត្តម​សេនីយ៍ Vo Nguyen Giap និងគ្រួសារបានរស់នៅជាងពាក់កណ្ដាល​សតវត្ស ជនជាច្រើកុះករមកទីនេះដើម្បីបង្ហាញទឹកចិត្តគោរពរាប់អាននិង​ការសោកស្ដាយ ដោយឥតកោះត្រើយចំពោះនាយឧត្តមសេនីយ៍។ លោក Hoang Van Lieu ជន Thai Nguyen មួយនាក់បានមកដល់ទីក្រុងហាណូយ​បន្ទាប់ពីទទួលបានដឹង​អំពី​ព័ត៌មាន មរណភាពរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានចែករំលែក​ថា៖         “មុននេះតាមរយៈឧពុកម្ដាយ ខ្ញុំបានស្ដាប់រឿងនិទានជាច្រើនអំពី​នាយឧត្តម​ សេនីយ៍ ជាវីរបុរសមួយរូប។ ដោយទទួលបានព័ត៌មានមរណភាពរបស់នាយឧត្តម សេនីយ៍ ខ្ញុំបានមកទីនេះ។ បំណងប្រាថ្នារបស់ខ្ញុំគឺត្រូវបានអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធ​នាយឧត្តមសេនីយ៍។”         រីឯ Nguyen Duy Phuoc និសិត្សមហាវិទ្យាល័យស្ថាប័ត្យកម្ម រំភើបចិត្ត​សំណេះ​ សំណាលថា៖         “តាមរយៈការអានប្រវត្តិសាស្ត្រនិងអានឯកសារបន្ថែម ខ្ញុំបានដឹងថា នាយ ឧត្តម​សេនីយ៍ជា ឧត្តមសេនីយ៍មួយរូបក្នុងចំណោមឧត្តមសេនីយ៍ចំនួន១០រូប​ឆ្នើម​បំផុតលើពិភពលោក។ ខ្ញុំស្ងើចសរសើរជីវិតនិងបុព្វបទរបស់នាយ​ឧត្តម​សេនីយ៍។”         នាយកឧត្តមសេនីយ៍ Vo Nguyen Giap ជាឧត្តមសេនីយ៍រឿងព្រេងរបស់​ប្រជាជាតិ វៀតណាម ជាថ្នាក់ដឹកនាំយោធាឆ្លៀសវៃមួយរូបរបស់ពិផពលោកក្នុង​សតវត្សទី២០។ មរណៈភាពរបស់នាយឧត្តមសេនីយ៍ជាការបាត់បង់ដ៏ធំធេងរបស់​ប្រជាជាតិវៀតណាម៕

More