VOV WorldVOV World
ប្រកាសរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម
09/12/2013 11:46
(VOVworld)-ខុទ្ទកាល័យប្រធានរដ្ឋនាថ្ងៃទី៩ធ្នូបានរៀបចំសន្និសីទកាសែត​ប្រកាសលិខិតជាលាយលក្សអក្សររបស់ប្រធានរដ្ឋវៀតណាមអំពីរដ្ឋធម្មនុញ្ញនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រកាសរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រកាសរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គមនិយមវៀតណាម (VOV)         (VOVworld)-ខុទ្ទកាល័យប្រធានរដ្ឋនាថ្ងៃទី៩ធ្នូបានរៀបចំសន្និសីទកាសែត​ប្រកាសលិខិតជាលាយលក្សអក្សររបស់ប្រធានរដ្ឋវៀតណាមអំពីរដ្ឋធម្មនុញ្ញនៃ​សាធារណរដ្ឋសង្គមនិយមវៀតណាមនិងសេចក្តីសម្រេចចិត្តកំណត់ចំណុច​អនុវត្ត មួយចំនួននៃរដ្ឋធម្មនុញ្ញដែលត្រូវបាន អនុម័តក្នុងសម័យប្រជុំលើកទី៦រដ្ឋសភា​វៀតណាមនីតិកាលទី១៣នាថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៣។         នៅទីនេះ លោក Phan Trung Ly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា និងជាប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានឧទ្ទេសនាមខ្លឹមសារសារវន្ត នៃរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាមមាន១១ជំពូក ១២០​មាត្រា។ លោក Phan Trung Ly បានសង្កត់ធ្ងន់ថា រដ្ឋធម្មនុញ្ញនៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាមដែលត្រូវបានរដ្ឋសភាអនុម័តនាឆ្នាំ២០១៣ពិតប្រាកដជា​រដ្ឋធម្មនុញ្ញ របស់សម័យកាលផ្លាស់ប្តូរថ្មីលើគ្រប់វិស័យព្រមៗគ្នា អំពីសេដ្ឋកិច្ច​នយោបាយ ឆ្លើយតបនឹងតម្រូវការកសាងការពារអភិវឌ្ឍន៍ប្រទេសជាតិនិង​សមាហរណកម្ម អន្តរជាតិក្នុងសម័យកាលថ្មី៕