ប្រកាសយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រើប្រាស់ធនធានសមុទ្រដល់ឆ្នាំ២០២០
02/04/2014 11:50
Vovworld-នាព្រឹកថ្ងៃទី២មេសានៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានរៀបចំពិធីប្រកាសយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រើប្រាស់ដ៏ចីរភាពនូវធនធាននិងការពារបរិស្ថានសមុទ្រដល់ឆ្នាំ២០២០ទស្សនវិស័យដល់ឆ្នាំ២០៣០។

ប្រកាសយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រើប្រាស់ធនធានសមុទ្រដល់ឆ្នាំ២០២០ (vietnamplus.vn) Vovworld-នាព្រឹកថ្ងៃទី២មេសានៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានរៀបចំពិធីប្រកាសយុទ្ធសាស្ត្រធ្វើអាជីវកម្មប្រើប្រាស់ដ៏ចីរភាពនូវធនធាននិងការពារបរិស្ថានសមុទ្រដល់ឆ្នាំ២០២០ទស្សនវិស័យដល់ ឆ្នាំ២០៣០។ តាមគោលដៅទូទៅនៃយុទ្ធសាស្ត្រដល់ឆ្នាំ២០២០វៀតណាមជំរុញការធ្វើ អាជីវកម្ម ប្រើប្រាស់ប្រភពធនធានធម្មជាតិសមុទ្រតាមទិសដៅចីរភាព រក្សា គុណភាពបរិស្ថានទឹកសមុទ្រជាដើម។ បណ្ឌិត Nguyen Van Tai ប្រធានវិទ្យាស្ថាន យុទ្ធសាស្ត្រគោលនយោបាយធនធាននិងបរិស្ថានបានឲ្យដឹងថា៖ “ដើម្បីធ្វើអាជីវកម្មបាននូវសក្ដានុភាពនិងឧត្តមភាពពីសមុទ្រ ទន្ទឹមនឹងនោះ ការពារបានបរិស្ថានសមុទ្រ ដើមដំបូងយើងត្រូវយល់អំពីសមុទ្រធនធានសមុទ្រ។ ទី២វាយតំលៃសក្ដានុភាពតួនាទីរបស់សមុទ្រ ព្យាករណ៍ឧតុនិយម។ ពីនោះយើង មានវិធានការធ្វើអាជីវកម្មធនធានសមុទ្រប្រកបដោយចីរភាពសមស្របប្រសិទ្ធ ភាព។ យើងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ត្រូវធ្វើឲ្យសម្បូររុងរឿងពីសមុទ្រនិងក្លាយ ទៅជាប្រទេសខ្លាំងដោយសមុទ្រ៕”
Related





