VOV WorldVOV World
ប៉ុស្តិ៍ទូរទស្សន៍ CBS (អាមេរិក) ផ្សព្វផ្សាយទេសចរណ៍ល្អាង Son Doong របស់​វៀតណាមទៅកាន់ពិភពលោក
30/03/2026 11:40
[VOVWORLD] - នៅវេលា​ម៉ោង ៧ យប់ ថ្ងៃទី ២៩ ខែមីនា តាម​ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក កម្មវិធី "60 Minutes" របស់ប៉ុស្តិ៍ទូរទស្សន៍ CBS បានចាក់ផ្សាយឯកសារអំពីល្អាង Son Doong ក្នុងខេត្ត Quang Tri ប្រទេសវៀតណាម ដែលបង្កើតឥទ្ធិពល​រីកសាយភាយ និងរួមចំណែកដល់ការផ្សព្វផ្សាយទេសចរណ៍ និងបញ្ជាក់ពីឋានៈរបស់ខេត្ត Quang Tri នៅលើផែនទីទេសចរណ៍ពិភពលោក។
ប៉ុស្តិ៍ទូរទស្សន៍ CBS (អាមេរិក) ផ្សព្វផ្សាយទេសចរណ៍ល្អាង Son Doong របស់​វៀតណាមទៅកាន់ពិភពលោក
15_son-doong.jpg ដំណើរផ្សងព្រេងរុករកល្អាង Son Doong។ រូបថត៖ TTXVN មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri កំពុងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធដើម្បីអនុវត្តយុទ្ធនាការផ្សព្វផ្សាយដែលមានទម្រង់ និងខ្លឹមសារ​ចម្រុះ ដោយផ្តោតលើទីផ្សារទេសចរណ៍ក្នុងស្រុក និងអន្តរជាតិសំខាន់​ៗ។​ គោលដៅគឺដើម្បីបញ្ជាក់អំពីខេត្ត Quang Tri ជាមជ្ឈមណ្ឌលទេសចរណ៍ផ្សងព្រេងឈានមុខគេនៅអាស៊ី និងជាគោលដៅទេសចរណ៍ដ៏គួរឲ្យ​ទាក់ទាញនៅវៀតណាម។ លោក Le Minh Tuan នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri បាន​ឲ្យដឹងថា បទយក​ការណ៍អំពីល្អាង Son Doong លើកម្មវិធី "60 Minutes " គឺជាឱកាសដ៏ល្អមួយដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍របស់ខេត្តទៅកាន់មិត្តភក្តិអន្តរជាតិ។ នេះមិនត្រឹមតែជាការទទួលស្គាល់ចំពោះ​តម្លៃដ៏លេចធ្លោនៃតំបន់បេតិកភណ្ឌប៉ុណ្ណោះទេ ប៉ុន្តែវាក៏បើកចេញ​ឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលមានគុណភាពខ្ពស់ផងដែរ។ “60 Minutes” គឺជាកម្មវិធីព័ត៌មាន និង​បទ​យក​ការណ៍ដ៏ល្បីល្បាញលើពិភពលោក ដែលមានទស្សនិកជនជា​ប្រចាំជាង ៨ លាននាក់ រួមជាមួយ​ការចូល​មើលរាប់រយលាន​ដងនៅតាមវេទិកាសកល ជាពិសេសនៅអាមេរិកខាងជើង​។ បទយក​ការណ៍នេះ ផ្តោតលើការរកឃើញ និងដំណើររុករក​ល្អាង Son Doong អស់រយៈពេលជាច្រើនឆ្នាំ​នៃសមាគមរូងភ្នំរាជវង្សអង់គ្លេស ចាប់ពីការពិនិត្យបឋម រហូតដល់ការស្រាវជ្រាវវិទ្យាសាស្ត្រស៊ីជម្រៅ។ តាមរយៈវិធីសាស្រ្តអភិក្រម​ដ៏​ចម្រុះ ដោយរួមបញ្ចូលគ្នានូវ​កត្តាវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ និងមនុស្ស រឿងរ៉ាវអំពី​ល្អាង Son Doong ត្រូវបានបង្ហាញយ៉ាងទូលំទូលាយដល់ទស្សនិកជនអន្តរជាតិ៕​    
TAG
VOV/VOVworld/ទូរទស្សន៍/CBS/អាមេរិក/ទេសចរណ៍/ល្អាង Son Doong/​វៀតណាម/ពិភពលោក