VOV WorldVOV World
អាហ្គានីស្ថានកំទិចពួកឧទ្ទាមតាលីបង់រាប់សិបនាក់
29/02/2016 09:57
(VOVworld) - នាថ្ងៃទី២៨ កុម្ភៈ អ្នកនាំពាក្យកងទ័ពនៅ ខេត្ត Baghlan ប៉ែកខាងជើងអាហ្គានីស្ថានលោក Ahmad Jawed Salim បានឲ្យដឹងថា ពួកឧទ្ទាមតាលីបង់ចំនួន ២២នាក់ត្រូវកំទិចក្នុងការប៉ះទង្គិចមួយនៅខេត្តនេះ ក្នុងអំឡុង២៤ម៉ោងកន្លងទៅ។
អាហ្គានីស្ថានកំទិចពួកឧទ្ទាមតាលីបង់រាប់សិបនាក់
កងកម្លាំងសន្តិសុខអាហ្គានីស្ថាននៅកន្លែងកើតហេតុការបំផ្ទុះគ្រាប់បែកអនុវត្តន៍ដោយតាលីបង់ (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី២៨ កុម្ភៈ អ្នកនាំពាក្យកងទ័ពនៅខេត្ត Baghlan ប៉ែកខាងជើង អាហ្គានីស្ថានលោក Ahmad Jawed Salim បានឲ្យដឹងថា ពួកឧទ្ទាមតាលីបង់ចំនួន ២២នាក់ត្រូវកំទិចក្នុងការប៉ះទង្គិចមួយនៅខេត្តនេះក្នុងអំឡុង២៤ម៉ោង កន្លងទៅ។ រដ្ឋាភិបាលអាហ្គានីស្ថានបានបំផុសយុទ្ធនាការវាយប្រហារថ្មីកាលពី ពាក់កណ្ដាល ខែមករាកន្លងទៅ សំដៅវាយកំទិចក្រុមឧទ្ទាមតាលីបង់ ហើយស្ដារឡើងវិញនូវការ គ្រប់គ្រងរបស់រដ្ឋអំណាចនៅស្រុកចំនួនពីរគឺស្រុក Dand-e-Ghori និងស្រុក Dand-e- Shahabudin ដែលត្រូវបានចាត់ទុកជាទីស្នាក់ការរបស់តាលី បង់នៅខេត្ត Baghlan។ នាថ្ងៃដដែល​ អភិបាលខេត្ត Faryab ប៉ែកខាងជើងអាហ្គានីស្ថានលោក Sayyed Saadat បានឲ្យដឹងថា ខ្មាន់កាំភ្លើងតាលីបង់ចំនួន១៣០នាក់បានបោះបង់ចោល អំពើហឹង្សាហើយចុះចាញ់រដ្ឋអំណាចខេត្តនេះ។តាមមជ្ឈដ្ឋានមន្ត្រីអាហ្គានីស្ថាន ថា គិតដល់ពេញនេះមានខ្មាន់កាំភ្លើងតាលីបង់ជាង១ម៉ឺននាក់បានទំលាក់អាវុធ ហើយចូលរួមដំណើរការសន្តិភាពនិងបម្រួបបង្រួមដែលត្រូវបានរដ្ឋាភិបាល ឧបត្ថម្ភក្នុអំឡុង៦ឆ្នាំកន្លងទៅ៕