អាហ្គានីស្ថានប្រកាសការកាន់ទុក្ខថ្នាក់ជាតិក្រោយពីករណីវាយប្រហាររបស់តាលីបង់
24/04/2017 07:25
(VOVworld) - ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានប្រកាសថ្ងៃ ទី២៣ មេសា ជាថ្ងៃកាន់ ទុក្ខថ្នាក់ជាតិដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធទាហានចំនួន ១០០ រូបក្នុងស្រុកបានបាត់បង់ជីវិតក្នុងករណីវាយ ប្រហារបង្ហូរឈាមបំផុតរបស់កម្លាំង ឧទ្ទាមតាលីបង់ទៅលើមូលដ្ឋានសឹកនៅខេត្ត Balkh កាលពីថ្ងៃទី២១ មេសា។

ទាហានអាហ្គានីស្ថានយាមនៅមូលដ្ឋានសឹកនៅខេត្ត Balkh ក្រោយពីករណីវាយប្រហារ (រូបថត៖EPA/TTXVN) (VOVworld) - ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានប្រកាសថ្ងៃ ទី២៣ មេសា ជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធទាហានចំនួន១០០រូប ក្នុងស្រុកបានបាត់បង់ជីវិតក្នុងករណីវាយប្រហារបង្ហូរឈាមបំផុតរបស់កម្លាំងឧទ្ទាម តាលីបង់ទៅលើមូលដ្ឋានសឹកនៅខេត្ត Balkh កាលពីថ្ងៃទី២១ មេសា។ប្រធានាធិបតី លោក Ashraf Ghani ក៏បានកោះហៅកិច្ចប្រជុំជាបន្ទាន់ជាមួយមន្ត្រី សន្តិសុខជាន់ខ្ពស់ ហើយសំណូមពរឲ្យមានការស៊ើបអង្កេតអំពីករណីវាយប្រហារនេះផងដែរ៕
Related







