អាល់ហ្សេរីទទួលស្គាល់កំហុសក្នុងការចូលទៅរំដោះចំណាប់ខ្មាំង
28/01/2013 10:03
(VOVworld) – នាថ្ងៃទី ២៧ មករា ថ្លៃងមតិនៅស្វីស រដ្ឋមន្ត្រីការបរទេស អាល់ហ្សេរី លោក Mourad Medelci បានទទួលស្គាល់កំហុសរបស់ប្រទេស នេះ ក្នុងការចូល ទៅរំដោះចំណាប់ខ្មាំងអន្តរជាតិ ដែលធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់។

(VOVworld) – នាថ្ងៃទី ២៧ មករា ថ្លៃងមតិនៅស្វីស រដ្ឋមន្ត្រីការបរទេស អាល់ហ្សេរី លោក Mourad Medelci បានទទួលស្គាល់កំហុសរបស់ប្រទេសនេះ ក្នុងការចូលទៅ រំដោះចំណាប់ខ្មាំងអន្តរជាតិ ដែលធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់។ លោក Medelci បានឲ្យដឹងថា៖ អាល់ហ្សេរីត្រូវការជួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្ម ក្នុងរយៈពេលខាងមុខ។ ករណីចាប់ចំណាប់ខ្មាំងបរទេសបានកើត មានឡើង នាថ្ងៃទី ១៦ មករា ដែលបានរៀបចំឡើងដោយកំលាំងពួកឧទ្ទាមឥស្លាម Al-Qaeda ប្រចាំនៅអាល់ហ្សេរី។ កងទ័ពនៃប្រទេសនេះបានបើកយុទ្ធនាការវាយប្រហា ចូលទៅរំដោះ ចំណាប់ខ្មាំង ដែលធ្វើឲ្យចំណាប់ខ្មាំងបរទេសចំនួន ៣៧ ត្រូវស្លាប់។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបដិសេធមិនទទួលបាន ការជួយឧបត្ថម្ភពីបណ្ដាប្រទេសខាងក្រៅរបស់អាល់ហ្សេរី៕
Related
More




