អាល្លឺម៉ងបារាំងនិងប៉ូឡូញជម្រុញគោលនយោបាយសន្តិសុខ-ការពារជាតិរួមរបស់EU
04/04/2015 08:28
(VOVworld)-ក្នុងកិច្ចប្រជុំ១នាថ្ងៃទី៣មេសានៅទីក្រុង Wroclaw របស់ប៉ូឡូញ រដ្ឋមន្ត្រីការបរទេសនៃប្រទេស ចំនួន៣ អាល្លឺម៉ងបារាំងនិងប៉ូឡូញ

អាល្លឺម៉ងបារាំងនិងប៉ូឡូញជម្រុញគោលនយោបាយសន្តិសុខ ការពារជាតិរួមរបស់EU(រូបថតៈ TTXVN) (VOVworld)-ក្នុងកិច្ចប្រជុំ១នាថ្ងៃទី៣មេសានៅទីក្រុង Wroclaw របស់ប៉ូឡូញ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន៣ អាល្លឺម៉ងបារាំងនិងប៉ូឡូញ បានផ្ញើលិខិត ទៅកាន់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការ បរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ដោយអំពាវ នាវបង្កើតគោលនយោបាយសន្តិសុខនិងការពារជាតិរួមសម្រាប់ EU។ លិខិតនេះ មានចុះហត្ថលេខាងរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Frank-Walter Steimeier សមភាគីបារាំងនិងប៉ូឡួញលោកស្រី Laurent Fabius និង Grzegorz Schetyna ។ បណ្តាសំណើររបស់រដ្ឋមន្ត្រីការបរទេសទាំងបីរូបនេះ សំដៅត្រៀម រៀបចំឲ្យកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបនាខែមិថុនាខាងមុខ ក្នុងនោះ ប្រទេស ទាំង បីបានស្នើរកសាងនិងអភិវឌ្ឍន៍វិស័យចំនួន៤ គឺ ផ្កាយរណប យន្តហោះ គ្មាន មនុស្សបើក ចាក់ប្រេងលើលំហអាកាសនិងអ៊ីនធើណែត។ក៏ក្នុងកិច្ចប្រជុំ នេះ រដ្ឋមន្ត្រី ទាំងបីរូបក៏បានពិភាគ្សាអំពីសន្តិសុខ EU រាល់បញ្ហាព្រួយបារម្ភ និងជំលោះនានា លើពិភពលោកផងដែរ៕
Related




