អាល្លឺម៉ង៖ផ្តល់ជំនួយសំរាប់អ៊ុយក្រែន
09/01/2015 09:45
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង នាថ្ងៃទី៨មករានាយករដ្ឋមន្រ្តី អ៊ុយក្រែនលោក Arseni Yaseniukបានដំណើរការចរចារ

រូបថត អិនធឺណែត Vovwolrld-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសអាល្លឺម៉ងនាថ្ងៃទី៨មករា នាយករដ្ឋមន្រ្តី អ៊ុយក្រែនលោក Arseni Yaseniukបានដំណើរការចរចារជាមួយ អធិការបតីប្រទេសម្ចាស់ផ្ទះលោកស្រីAngelaMerkelអំពីកិច្ចការកសាងតំបន់ភាគខាង កើត អ៊ុយក្រែនឡើងវិញ។លោកស្រីAngelaបានសន្យាថា៖ អាល្លឺម៉ងនឹងផ្តល់បន្ថែម ជំនួយឥណទានចំនួន៥០០លានអឺរ៉ូសំរាប់អុយក្រែន។ស្តីពីជំលោះនៅតំបន់ភាគ ខាងកើត អុយក្រែនលោកស្រីអធិការបតីអាល្លឺម៉ងចាត់ទុកថា៖ភាគីទាំងឡាយត្រូវ ប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុងMinsk ដែលភាគីទាំង២បានចុះហត្ថលេខាសំដៅ បើកចេញឱកាសថ្មីឲ្យការចរចារសន្តិភាពស្តីពីអនាគតរបស់អ៊ុយក្រែន។រីឯខ្លួនឯង វិញលោក Arseni Yaseniukបានគូសបញ្ជាក់ថា៖សភាពការណ៍នៅ អុយក្រែនជះឥទ្ឋិពល ទៅលើអឺរ៉ុបទាំងមូលហេតុដូច្នេះបណ្តាបស្ចឹមប្រទេសដែលក្នុងនោះមានអាល្លឺម៉ងផង ត្រូវសាមគ្គីនិងបង្កើនបន្ថែមការជួយឧបត្ថម្ភសំរាប់អ៊ុយក្រែន៕
Related






