អាល្លឺម៉ង់ប្រកាសផែនការប្រជុំក្រុម Normandy ចតុភាគី អំពីបញ្ហាអ៊ុយក្រែន
24/11/2016 08:40
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋមន្រ្តីការបរទេស អាល្លឺម៉ង់លោក Frank-Walter Steinmeier ប្រកាសថា លោកនិងសមភាគីបារាំងលោក Jean-Marc Ayrault បានអញ្ជើញរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអ៊ុយក្រែនជួប ប្រជុំនៅទីក្រុង Minsk របស់បេឡារុសនាសប្ដាហ៍ខាងមុខ សំដៅតភ្ជាប់ឡើងវិញនូវដំណើរការចរចារចតុភាគីអំពីវិបត្តិនៅប៉ែកខាងកើតអ៊ុយក្រែន។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី អ៊ុយក្រែន បារាំង និងអាល្លឺម៉ង់នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្រុម Normandy ចតុភាគីកាលពីថ្ងៃទី១១ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank- Walter Steinmeier ប្រកាសថា លោកនិងសមភាគីបារាំងលោក Jean-Marc Ayrault បាន អញ្ជើញរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិងអ៊ុយក្រែនជួបប្រជុំនៅទីក្រុង Minsk របស់បេឡា រុសនាសប្ដាហ៍ខាងមុខ សំដៅតភ្ជាប់ឡើងវិញនូវដំណើរការ ចរចារចតុភាគីអំពីវិបត្តិ នៅប៉ែកខាងកើតអ៊ុយក្រែន។ថ្លែងមតិនៅសភាជាន់ទាប លោក Steinmeier បាន សំដែងក្ដីសង្ឃឹមថា កិច្ចប្រជុំក្រុម Normandy ចតុភាគី នឹងត្រូវបានរៀបចំឡើងនាថ្ងៃ ទី២៩ វិច្ឆិកាខាងមុខ ប៉ុន្មានសប្ដាហ៍មុននឹងប្រធានា ធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ឡើងកាន់តំណែងជាផ្លូវការ។នា បច្ចុប្បន្ន ភាគីនានាដែលចូលរួម ស្វែងរកដំណោះស្រាយសន្តិភាពសំរាប់បញ្ហា អ៊ុយក្រែនមិនទាន់យល់ច្បាស់នូវ គោលជំហររបស់លោក Trump ក្នុងការដោះ ស្រាយវិបត្តិនៅប្រទេសអឺរ៉ុបខាងកើត នេះនៅឡើយទេ៕
Related







