VOV WorldVOV World
អាមេរិកចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ.ស.ប.
26/09/2013 08:51
(VOVworld) – អាមេរិកចូលរួមសន្ធិសញ្ញាស្តីអំពី ការជួញដូរអាវុធនៃ អ.ស.ប.សំដៅបង្កើនការត្រួត ពិនិត្យការនាំ ចេញនាំចូលចំពោះអាវុធគ្រប់ប្រភេទ។
អាមេរិកចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ.ស.ប.
រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry (Image: Vietnam+) (VOVworld) – ដោយមិនអើពើរដល់ការប្រឆាំងជំទាស់ក្នុងប្រទេស រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក លោក Barack Obama បាន សម្រេចចូលរួមសន្ធិសញ្ញាស្តីអំពីការជួញដូរអាវុធនៃ អ​.ស.ប. សំដៅ បង្កើនការត្រួតពិនិត្យការនាំ ចេញនាំចូលចំពោះអាវុធគ្រប់ប្រភេទ។ ថ្លែងមតិក្នុងពិធីចុះហត្ថលេខាលើសន្ធិ សញ្ញានេះ ដែលបានប្រព្រឹត្ត ទៅ នាថ្ងៃទី ២៥ កញ្ញា នៅទីក្រុង New York រដ្ឋមន្ត្រី ការបរទេស អាមេរិក លោក John Kerry វាយតំលៃថា៖ កាយវិការនេះរបស់អាមេរិក គឺជាការបោះជំហានសំខាន់ក្នុងការខំប្រឹងប្រែងពង្រឹងសន្តិសុខលើ សកលលោក។ បណ្ដាសកម្មភាពនាំចេញនាំចូលអាវុធនឹងត្រូវបាន ត្រួតពិនិត្យម៉ឺង ម៉ាត់សំដៅជៀសវាងការដែលអាវុធអាចធ្លាក់ក្នុងដៃ របស់ជនភេវជន។ លោក John Kerry ក៏បានចាត់ទុកថា៖ សន្ធិសញ្ញា ពោលខាងលើនឹងពង្រឹងសន្តិសុខ របស់អាមេរិក ហើយមិនជះឥទ្ធិ ពលអាក្រក់ដល់សកម្មភាពជួញដូរអាវុធស្រប​ច្បាប់ទេ។ ប៉ុន្តែ ឯកសារ ពោលខាងលើនឹងចូលជាធរមាន លុះត្រាតែ ព្រឹទ្ធសភាអាមេរិក អនុម័ត៕