អាមេរិកមិនលើកលែងលទ្ធភាពណាក៏ដោយដើម្បីទប់ទល់នឹងស.ប.បកូរ៉េ
09/03/2017 08:30
(VOVworld) - នាថ្ងៃទី៨ មិនា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអ.ស.បលោកស្រី Nikki Haley ប្រកាសថា វ៉ាស៊ីនតោនកំពុងពិចារណាលើរបៀបតបតវិញ ស.ប.ប កូរ៉េ ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចនា ពេលថ្មីៗនេះរបស់ព្យុងយ៉ាង ហើយ មិនលើកលែងលទ្ធភាពណាមួយឡើយ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.បលោកស្រី Nikki Haley (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៨ មិនា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.បលោកស្រី Nikki Haley ប្រកាសថា វ៉ាស៊ីនតោនកំពុងពិចារណាលើរបៀបតបតវិញស.ប.ប កូរ៉េ ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចនាពេលថ្មីៗនេះរបស់ព្យុងយ៉ាង ហើយ មិនលើក លែងលទ្ធភាពណាមួយឡើយ។ឆ្លើយសម្ភាសន៍មជ្ឈដ្ឋានអ្នកយកព័ត៌មានបន្ទាប់ពី កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បនោះ លោកស្រី Haley អះអាងថា ជម្រើសទាំងអស់សុទ្ធតែត្រូវបានលើកយកមកពិភាក្សា។ប៉ុន្តែ លោកស្រីរូបនេះ មិនបង្ហាញជម្រើសនេះជាអ្វីនោះឡើយ។ទាក់ទិនដល់សំណួរស្ដីអំពី សំណើររបស់ ចិនដែលថាស.ប.បកូរ៉េបញ្ចប់ការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ ខណៈដែល អាមេរិកនិងកូរ៉េខាងត្បូងបញ្ចប់ការអនុវត្តសមយុទ្ធរួមនោះ លោកស្រី Haley អះ អាងថា វ៉ាស៊ីនតោននឹងត្រឹមតែពិចារណាអំពីបញ្ហានេះយ៉ាងហ្មត់ចត់ ប្រសិនបើ ព្យុងយ៉ាងបង្ហាញឲ្យឃើញសញ្ញាសកម្ម៕
Related






