អាមេរិកនិងកូរ៉េខាងត្បូងពិភាគ្សាអំពីបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ
20/01/2016 10:39
(VOVworld) - រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo នាថ្ងៃទី២០មករា បានជួបចរចារជាមួយ អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកAntony Blinken ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ ក្នុង កាលៈទេសៈប្រទេសទាំងពីរជំរុញវិធានការសំដៅដាក់ទ័ណ្ឌកម្មទៅលើសាធាណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្រោយពីព្យុងយ៉ាងប្រកាសអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៤នាថ្ងៃទី៦ មករា កន្លងទៅ។

ទាហានកូរ៉េខាងត្បូងតាមដានព័ត៌មានអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៤របស់ព្យុងយ៉ាង (រូបថត៖AFP/TTXVN) (VOVworld) - រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo នាថ្ងៃទី២០ មករា បានជួបចរចារជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកAntony Blinken ដែល កំពុងបំពេញទស្សនកិច្ចនៅប្រទេសនេះ ក្នុងកាលៈទេសៈប្រទេសទាំងពីរជំរុញ វិធានការសំដៅដាក់ទ័ណ្ឌកម្មទៅលើសាធាណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្រោយពីព្យុងយ៉ាងប្រកាសអំពីការសាកល្បងនុយក្លេអ៊ែរលើកទី៤នាថ្ងៃទី ៦ មករា កន្លងទៅ។នៅជំនួបចរចារនេះ រដ្ឋមន្រ្តី Han Min-koo បានលើកច្បាស់ថា ដោយមិន អើពើដល់ការព្រួយបារម្ភនិងការព្រមានដែលត្រូវបាននាំចេញជាច្រើន លើកច្រើន សាដោយសហគមន៍អន្តរជាតិ ស.ប.បកូរ៉េនៅដំណើរការសាកល្បង នុយក្លេអ៊ែរ លើកទី៤ហើយនេះជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើឧបទ្វីបកូរ៉េនិង សហគមន៍ អន្តរជាតិ។រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីការបរទេស Blinken ក៏បានចែក រំលែកទស្សនៈ ដូចភាគីកូរ៉េខាងត្បូង ព្រមទាំងអះអាងថា អាមេរិកនិងកូរ៉េខាងត្បូង នឹងប្រឈម មុខទៅនឹងការសាកល្បងពីស.ប.បកូរ៉េដោយសាមគ្គីភាព។លោក Blinken ក៏បាន អំពាវនាវឲ្យចិនដើរតួនាទីសំខាន់ក្នុងការដាក់ទ័ណ្ឌកម្ម យ៉ាងខ្លាំងក្លាទៅលើរដ្ឋ អំណាចព្យុងយ៉ាងផងដែរ៕
Related





