VOV WorldVOV World
អាមេរិកនិងកូរ៉េខាងត្បូងបដិសេធសំណើររបស់ចិនស្ដីអំពីបញ្ហាបញ្ចប់ការបើកសមយុទ្ធរួម
09/03/2017 10:37
(VOVworld) - នៅសន្និសីទកាសែតនាថ្ងៃទី៩ មិនា កងទ័ពកូរ៉េខាងត្បូងបាន បដិសេធសំណើររបស់ចិន ស្ដីអំពីបញ្ហាបញ្ចប់ការបើកសមយុទ្ធរួមជាប្រចាំជា មួយអាមេរិកដើម្បីប្ដូរយកការដែលស.ប.បកូរ៉េបញ្ចប់ កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច។
អាមេរិកនិងកូរ៉េខាងត្បូងបដិសេធសំណើររបស់ចិនស្ដីអំពីបញ្ហាបញ្ចប់ការបើកសមយុទ្ធរួម
ទាហានអាមេរិកនិងកូរ៉េខាងត្បូងចូលរួមសមយុទ្ធរួមនៅទីក្រុង Incheon កាលពីខែកញ្ញាឆ្នាំ២០១៦ (រូបថត៖Yonhap/TTXVN) (VOVworld) - នៅសន្និសីទកាសែតនាថ្ងៃទី៩ មិនា កងទ័ពកូរ៉េខាងត្បូងបាន បដិសេធសំណើររបស់ចិនស្ដីអំពីបញ្ហាបញ្ចប់ការបើកសមយុទ្ធរួមជាប្រចាំជាមួយ អាមេរិកដើម្បីប្ដូរយកការដែលស.ប.បកូរ៉េបញ្ចប់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច។អ្នក នាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang-gyun សង្កត់ធ្ងន់ថា សម យុទ្ធរួមនេះនឹងបន្តប្រព្រឹត្តទៅដោយសារវាមានលក្ខណៈការពារសុទ្ធសាធ។ នាថ្ងៃដដែល អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសអាមេរិកលោក Mark Toner បានវាយតំលៃថា សំណើ របស់ចិនមិនមែនជាកិច្ចព្រមព្រៀងដែលអាចធ្វើបាន ហើយមិនមែនជាថ្នូរសមភាពនោះឡើយ។លោក Mark Toner លើកច្បាស់ថា​ សម យុទ្ធរួមអាមេរិក-កូរ៉េខាងត្បូងត្រូវបានអនុវត្តជាប្រចាំនិងចំហសំដៅការពារកូរ៉េ ខាងត្បូងនិងតំបន់ចំពោះមុខការគំរាមកំហែងពីស.ប.បកូរ៉េ​ ខណៈដែលការសាក ល្បងនុយក្លេអ៊ែរជាបន្តបន្ទាប់និងការបាញ់បង្ហោះកាំជ្រួច របស់ព្យុងយ៉ាងបាន រំលោភបំពានទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអ.ស.ប។ លោករូបនេះចាត់ទុកថា ភារកិច្ចរបស់ស.ប.បកូរ៉េគឺត្រូវមានសកម្មភាពជាក់ស្ដែង ឆ្ពោះទៅលុបចោលអាវុធនុយក្លេអ៊ែរនិងស្ងប់ចិត្ត៕