អាមេរិកនិងកូរ៉េខាងត្បូងសន្យាបង្កើនសមត្ថភាពការពាររួម
30/01/2017 09:37
VOV_សេតវិមានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងលោក Hwang Kyu-ahnនាថ្ងៃទី២៩មករាបានសន្យាបង្កើន សមត្ថភាពការពាររួមនៃប្រទេសទាំងពីរសំដៅទប់ទល់ នឹងកូរ៉េខាងជើង។
អាមេរិកនិងកូរ៉េខាងត្បូងសន្យាបង្កើនសមត្ថភាពការពាររួម (VNA) VOV_សេតវិមានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោកDonald Trump និងប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូងលោកHwang Kyu-ahnនាថ្ងៃទី២៩ មករាបានសន្យាបង្កើនសមត្ថភាពការពាររួមនៃប្រទេសទាំងពីរសំដៅ ទប់ទល់នឹងកូរ៉េខាងជើង។ក្នុងសេចក្ដីជូនដំណឹងមួយ សេតវិមានឲ្យដឹង ថាប្រធានាធិបតីDonald Trumpបានរំលឹកឡើងវិញនូវការសន្យារឹងប៉ឹង របស់អាមេរិកសំដៅការពារកូរ៉េខាងត្បូងដោយការប្រើកំលាំងយោធា តាមលទ្ធភាព។ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis នឹងអញ្ជើញទៅ កាន់កូរ៉េខាងត្បូងនាថ្ងៃទី១កុម្ភនិងជប៉ុននាថ្ងៃទី៣កុម្ភ។ទស្សនកិច្ច របស់មេដឹកនាំបញ្ជៈកោណរូបនេះប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេស សម្ព័ន្ធមិត្តយូរឆ្នាំទាំងពីរនេះរបស់អាមេរិកព្រួយបារម្ភពីគោលនយោ បាយរបស់អាមេរិកក្រោមសម័យប្រធានាធិបតីDonald Trump។នៅ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី លោក Donald Trump បានគំរាមកំហែងថានឹងដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង និងជប៉ុនប្រសិនបើប្រទេសទាំងពីរនេះមិនបង្កើនការជួយផ្ដល់ហិរញ្ញវ ត្ថុសំរាប់កំលាំងទ័ពអាមេរិកទាំងនេះ៕
Related






