VOV WorldVOV World
អាមេរិកផ្គត់ផ្គង់អាវុធសំរាប់កម្លាំងប្រឆាំងនៅស៊ីរី
13/10/2015 08:33
(VOVworld) - នាថ្ងៃទី១២ តុលា កងទ័ពអាមេរិកបាន ជូនដំណឹងថា សម្ព័ន្ធភាព ទ័ពដឹកនាំដោយអាមេរិក បានទម្លាក់អាវុធចុះសំរាប់កម្លាំងសម្ព័ន្ធមិត្តអារ៉ាប់ស៊ីរី (SAC) ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) នៅភាគ ខាងជើងស៊ីរី។
អាមេរិកផ្គត់ផ្គង់អាវុធសំរាប់កម្លាំងប្រឆាំងនៅស៊ីរី
ក្រុមខ្មាន់កាំភ្លើងនៃកម្លាំងប្រឆាំងនៅស៊ីរី (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី១២ តុលា កងទ័ពអាមេរិកបានជូនដំណឹងថា សម្ព័ន្ធភាពទ័ព ដឹកនាំដោយអាមេរិកបានទម្លាក់អាវុធចុះសំរាប់កម្លាំងសម្ព័ន្ធមិត្តអារ៉ាប់ស៊ីរី (SAC) ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅភាគខាងជើង ស៊ីរី។អ្នកនាំពាក្យសម្ព័ន្ធភាពទ័ពប្រឆាំង IS នៅអ៊ីរ៉ាកនិងស៊ីរី វរសេនីយ៍ ឯកកងទ័ព អាមេរិក Steve Warren បានឲ្យដឹងថា SAC កំពុងប្រយុទ្ធប្រឆាំងនឹង IS ក្នុងអំឡុង ប៉ុន្មានខែកន្លងទៅនៅទីក្រុង Raqqa ហើយសម្ព័ន្ធភាពទ័ពរបស់ អាមេរិកអាចអនុវត្ត ការវាយប្រហារតាមជើងអាកាសតម្រង់ទៅលើគោលដៅ IS តាមការបង្ហាញប្រាប់ របស់ SAC។អ្នកនាំពាក្យរូបនេះក៏បានឲ្យដឹងថែមទៀតថា SAC កំពុងប្រឈមមុខ ជាមួយគ្រោះអាសន្នត្រូវវាយប្រហារដោយយុទ្ធនាការ វាយប្រហារតាមជើងអាកាស ដែលរុស្ស៊ីកំពុងអនុវត្តនៅស៊ីរី។ នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ក្នុងកិច្ច ប្រជុំនៅ Luxembourg បានអំពាវនាវឲ្យរុស្ស៊ីបញ្ចប់ភ្លាមមួយរំពេចយុទ្ធនា ការវាយ ប្រហារតាមជើងអាកាសប្រឆាំងនឹងអង្គការ IS នៅស៊ីរី ដោយសំដែងការ ព្រួយបា រម្ភថា ការវាយប្រហារទាំងនេះនៅតម្រង់ទៅលើកម្លាំងអព្យាក្រឹតនៅស៊ីរី ព្រមទាំង ស្នើរឲ្យរុស្ស៊ីមិនរំលោភដែនអាកាសរបស់ប្រទេសជិតខាងរបស់ស៊ីរីផងដែរ៕