អាមេរិកផ្អាកការបើកទូលាយទំនាក់ទំនងយោធាជាមួយចិន
30/01/2015 10:08
(VOVworld) – វិមានបញ្ចកោណរបស់អាមេរិក នា សប្ដាហ៍នេះ បានប្រកាស ផ្អាកការបើកទូលាយទំនាក់ ទំនងយោធាជាមួយចិន ដោយអះអាងថា វ៉ាស៊ីនតោន នឹងមិនយល់ព្រមអំពីការរៀបចំជំនួបប្រាស្រ័យយោធា ជាន់ខ្ពស់ថ្មីណាមួយដល់ពេលណាប្រទេសទាំង២ឯកភាពអំពីការកំណត់សំដៅទប់ស្កាត់ ការប៉ះទង្គិច តាមជើងអាកាសជាមុនសិន។

យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក (រូបថត៖US Navy) (VOVworld) – វិមានបញ្ចកោណរបស់អាមេរិក នាសប្ដាហ៍នេះ បានប្រកាស ផ្អាកការ បើកទូលាយទំនាក់ទំនងយោធាជាមួយចិន ដោយអះអាងថា វ៉ាស៊ីនតោននឹងមិន យល់ព្រមអំពីការៀបចំជំនួបប្រាស្រ័យយោធាជាន់ខ្ពស់ថ្មី ណាមួយ ដល់ពេលណា ប្រទេសទាំង២ឯកភាពអំពីការកំណត់សំដៅទប់ស្កាត់ការប៉ះទង្គិចតាមជើងអាកាស ជាមុនសិន។ប៉ុន្តែ បណ្ដាការផ្លាស់ប្ដូរគណៈប្រតិភូនៅក្នុងផែនការពីមុន នៅប្រព្រឹត្ត ទៅតាមគំរោង។នាថ្ងៃទី២៩ មករា សេចក្ដីជូនដំណឹងរបស់ក្រសួង ការពារជាតិ អាមេរិក បានឲ្យដឹងថា ដោយសេចក្ដីសំរេចចិត្តពោលខាងលើ មជ្ឈដ្ឋានថ្នាក់ ដឹកនាំនយោបាយនិងយោធាអាមេរិក បានបង្ហាញការព្រួយបារម្ភ អំពីការបើក ទូលាយទំនាក់ទំនងយោធាជាមួយប៉េកាំងក្នុងរយៈពេល១៨ខែកន្លងទៅ មិន អាចទប់ស្កាត់ចិនស្វែងរកវិធានការបង្កើនសេចក្ដីប្រកាសអំពី អធិបតេយ្យភាព របស់ប្រទេសនេះនៅទ្វីបអាស៊ីឡើយ៕
Related






