VOV WorldVOV World
អាមេរិកបើកទ្វាសម្រាប់ជំនួបសន្ទនាជាមួយអ៊ីរ៉ង់
18/06/2014 11:31
(VOVworld)-អាមេរិកនឹងបន្តរក្សារាល់ជំនួបសន្ទនា ជាមួយអ៊ីរ៉ង់ ស្តីអំពីវិបត្តិដែលកំពុង មានបំរ៉ែបំរួលយ៉ាង ធ្ងន់ធ្ងនៅអ៊ីរ៉ាក់
អាមេរិកបើកទ្វាសម្រាប់ជំនួបសន្ទនាជាមួយអ៊ីរ៉ង់
កងទ័ពអ៊ីរ៉ាក់ (រូបថតៈ TTXVN) (VOVworld)-អាមេរិកនឹងបន្តរក្សារាល់ជំនួបសន្ទនាជាមួយអ៊ីរ៉ង់ ស្តីអំពីវិបត្តិដែល កំពុង មានបំរ៉ែបំរួលយ៉ាងធ្ងន់ធ្ងនៅអ៊ីរ៉ាក់ ប៉ុន្តែនៅពិនិត្យមើលការស្តារទំនាក់ទំនង ការទូតជាមួយប្រទេសឥស្លាមនេះឡើងវិញ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសា ព័ត៌មាននា​ថ្ងៃទី១៧មិថុនា អ្នកាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jen Psaki បានឲ្យដឹង ថា ក្នុងការពិភាក្សាខ្លី១រវាងអនុរដ្ឋមន្រ្តីការបរទេសអាមេរិក Bill Burns ជាមួយមជ្ឈ ដ្ឋានមន្រ្តីអ៊ីរ៉ង់នាថ្ងៃទី១៦មិថុនា នៅទីក្រុង Vienna ភាគីទាំងពីរ បានស្រុះចិត្តគ្នាអំពីភាព ចាំបាច់ក្នុងការបង្កើនការជួយឧបត្ថម្ភឲ្យអ៊ីរ៉ាក់ក្នុងការប្រ យុទ្ធប្រឆាំង អង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់ និងតំបន់ Levant (ISIL)។​លោកស្រី  Psaki អះអាងថា វ៉ាស៊ីនតោននៅបើកទ្វាសម្រាប់ជំនួបសន្ទនាជាមួយតេហ៉េរ៉ង់អំពីវិបត្តិ សន្តិសុខនៅអ៊ីរ៉ាក់។ មន្រ្តីរូបនេះ ក៏បាន សង្កត់ធ្ងន់ដែរថា សព្វថ្ងៃអាមេរិកមិនទាន់ មានផែនការស្តាទំនាក់ទំនងការទូតឡើង វិញជាមួយអ៊ីរ៉ង់ឡើយ៕