អាមេរិកប្រកាសចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មទៅគុយបាឡើងវិញ
18/12/2015 09:29
(VOVworld) - នាថ្ងៃទី ១៧ ធ្នូ ក្រសួងការបរទេសអាមេរិក បានប្រកាសជាផ្លូវការ កិច្ចព្រមព្រៀងទ្វេភាគីបង្កើត សេវ៉ាកម្មអាកាសចរណ៍ពាណិជ្ជកម្មរវាងអាមេរិកនិង គុយបា។

អាមេរិកប្រកាសចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មទៅគុយបាឡើងវិញ (Image: VNA) (VOVworld) - នាថ្ងៃទី ១៧ ធ្នូ ក្រសួងការបរទេសអាមេរិកបានប្រកាសជាផ្លូវការ កិច្ចព្រមព្រៀងទ្វេភាគីបង្កើតសេវ៉ាកម្មអាកាសចរណ៍ពាណិជ្ជកម្មរវាងអាមេរិកនិង គុយបា។ សេចក្តីប្រកាសនៃក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ កិច្ចព្រម ព្រៀងនេះនឹងបើកចេញឱកាសសំរាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកលក់សំបុត្រ ទៅគុយបាផ្ទាល់លើគេហទំព័ររបស់ខ្លួន ព្រមទាំង បង្កលក្ខណៈងាយ ស្រួលសំរាប់ ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរ។ នេះគឺជាកិច្ចព្រម ព្រៀង ពាណិជ្ជកម្មធំបំផុតរវាងអាមេរិកនិងគុយបាគិតតាំងពីដំណើរការប្រក្រតី ទំនាក់ ទំនងត្រូវបានចាប់ផ្តើមនាឆ្នាំ ២០១៤ មក។ តាមគំរោង ឯកសារនេះនឹងត្រូវ បានចុះហត្ថលេខាមុនចុងឆ្នាំ ២០១៥៕
Related




