អាមេរិកប្ដេជ្ញាចិត្តសំរេច TTIP ជាមួយ EU ក្នុងឆ្នាំ២០១៦
31/08/2016 09:09
(VOVworld) - នាថ្ងៃទី៣០ សីហា សេតវិមានអះអាង ថា វ៉ាស៊ីនតោននឹងខំប្រឹងប្រែងសំរេចការចរចារអំពី កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគឆ្លងមហា សមុទ្រអាត្លង់ទិក (TTIP) ជាមួយសហភាពអឺរ៉ុប (EU) មុនចុងឆ្នាំនេះ ក្រោយពីមជ្ឈដ្ឋានមន្ត្រីបារាំងនិងអាល្លឺម៉ង់សំដែងការសង្ស័យចំពោះកិច្ចព្រមព្រៀងនេះ។
.jpg)
អ្នកនាំពាក្យសេតវិមានលោក Josh Earnest (រូបថត៖AFP) (VOVworld) - នាថ្ងៃទី៣០ សីហា សេតវិមានអះអាងថា វ៉ាស៊ីនតោននឹងខំប្រឹង ប្រែងសំរេចការចរចារអំពីកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មនិងវិនិយោគឆ្លងមហា សមុទ្រអាត្លង់ទិក (TTIP) ជាមួយសហភាពអឺរ៉ុប (EU) មុនចុងឆ្នាំនេះ ក្រោយពី មជ្ឈ ដ្ឋានមន្ត្រីបារាំងនិងអាល្លឺម៉ង់សំដែងការសង្ស័យចំពោះកិច្ចព្រមព្រៀងនេះ។អ្នកនាំ ពាក្យសេតវិមានលោក Josh Earnest ប្រកាសថា ប្រធានាធិបតីលោក Barack Obama នឹងបញ្ជូនតំណាងពាណិជ្ជកម្មលោក Mike Froman ទៅទ្វីបអឺរ៉ុប ក្នុងប៉ុន្មានសប្ដាហ៍ ខាងមុខ ដើម្បីបន្តការចរចារ។ប្រសិនបើកិច្ចព្រមព្រៀងពោល ខាងលើត្រូវបានចុះ ហត្ថលេខានោះ អាមេរិកនិង EU នឹងបង្កើតឡើងតំបន់ពាណិជ្ជ កម្មសេរីធំបំផុត លើពិភពលោក៕
Related







