VOV WorldVOV World
អាមេរិកបូកសរុបសមិទ្ធិកិច្ចការបរទេសក្នុងឆ្នាំ ២០១៥
30/12/2015 11:11
(VOVworld) – នាថ្ងៃទី ២៩ ធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក លោក John Kerry បានមានសេចក្តីរាយការណ៍ លើកាសែត “Boston Globe” ដែលបូកសក រុបសមិទ្ធិលេច ធ្លោចំនួន ៧ លើវិស័យកិច្ចការបរទេសរបស់អាមេរិកក្នុងឆ្នាំ ២០១៥ ។
អាមេរិកបូកសរុបសមិទ្ធិកិច្ចការបរទេសក្នុងឆ្នាំ ២០១៥
អាមេរិកបូកសរុបសមិទ្ធិកិច្ចការបរទេសក្នុងឆ្នាំ ២០១៥ (Image: VNA) (VOVworld) – នាថ្ងៃទី ២៩ ធ្នូ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បានមានសេចក្តីរាយការណ៍លើកាសែត “Boston Globe” ដែលបូកសក  រុបសមិទ្ធិលេចធ្លោចំនួន ៧ លើវិស័យកិច្ចការបរទេសរបស់អាមេរិកក្នុងឆ្នាំ  ២០១៥ ។ នេះគឺជាការទទួលបានកិច្ចព្រមព្រៀងពិភពលោកទាំងមូលស្តីពី បំរ៉ែបំរួល អាកាសធាតុ ការទប់ស្កាត់អ៊ីរ៉ង់កាន់កាប់អាវុធនុយក្លេអ៊ែរ ការប្រក្រតី ទំនាក់ទំនង ជាមួយគុយបា ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លង មហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) ការទប់ស្កាត់មហាអសន្នរោគអេបូឡា ជំរុញ ប្រជាធិបតេយ្យនិង ការប្រឆាំងភេរវកម្ម។ រដ្ឋមន្ត្រីការបរទេស Kerry បានចាត់ ទុកថា៖ សមិទ្ធិលេច ធ្លោបំផុតរបស់អាមេរិកគឺការជំរុញដំណើរការចរចារ សំដៅដោះស្រាយការខ្វែង គំនិតរវាងក្រុមប្រទេសអភិវឌ្ឍន៍និងក្រុមប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈនោះ ទទួលបានកិច្ចព្រមព្រៀងពិភពលោកទាំង មូលស្តីពីបំរ៉ែបំរួលអាកាសធាតុ។ ជាពិសេស អាមេរិកនិងចិនបានស្វែងរក សម្លេងរួមក្នុងការអភិវឌ្ឍន៍ថាមពលស្អាត បង្កើតកំលាំងពលំសំរាប់សន្និសីទ លើកទី ២១ ក្របខ័ណ្ឌនៃ អ.ស.ប.  (COP 21) ស្តីពីបំរ៉ែបំរួលអាកាសធាតុនៅ ទីក្រុងប៉ារីសបារាំង។ លោក Kerry បានចាត់ទុក ថា៖ ស្ថានភាពពិភពលោក ក្នុងឆ្នាំកន្លងទៅបន្តមានបំរ៉េបំរួល ប៉ុន្តែ សហគមន៍ អន្តរជាតិបានសឲ្យឃើញ នូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបណ្ដាការ សាកល្បងនានា៕