អាមេរិកអះអាងជាថ្មីម្ដងទៀតនូវការគាំទ្រគោលនយោបាយ “ចិនតែមួយ”
13/12/2016 10:18
(VOVworld) - បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump សំដែងការសង្ស័យអំពីគោល នយោបាយ “ចិនតែមួយ” នោះ នាថ្ងៃទី១២ ធ្នូ សេត វិមានបានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងជា ថ្មីម្ដងទៀតនូវការគាំទ្របស់វ៉ាស៊ីនតោនចំពោះគោលនយោបាយនេះ។

អ្នកនាំពាក្យសេតវិមានលោក Josh Earnest (រូបថត៖Reuters) (VOVworld) - បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump សំដែងការសង្ស័យអំពីគោលនយោបាយ “ចិនតែមួយ” នោះ នាថ្ងៃទី១២ ធ្នូ សេត វិមានបានចេញសេចក្ដីថ្លែងការណ៍ដោយអះអាងជាថ្មីម្ដងទៀតនូវការគាំទ្របស់ វ៉ាស៊ីនតោនចំពោះគោលនយោបាយនេះ។ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំ ពាក្យសេតវិមានលោក Josh Earnest សង្កត់ធ្ងន់ថា ការបំបែកគោលការណ៍ “ចិនតែ មួយ” អាចបង្កឡើងការខូចខាតទៅលើទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរលើវិស័យជាច្រើន។ ចែករំលែកទស្សនៈពោលខាងលើ ព្រឹទ្ធសមាជិកនៃគណៈបក្សសាធារណៈរដ្ឋ លោក John McCain ឲ្យដឹងថា លោកគាំទ្រគោលនយោបាយ “ចិនតែមួយ” ហើយ គោលនយោបាយកិច្ចការបរទេសដែលអាមេរិកបានកំណត់និងពង្រឹងក្នុងអំឡុង ៤ទសវត្សកន្លងមក មិនគួរឲ្យផ្លាស់ប្ដូរនោះទេ។លោកក៏បានព្រមានថា ប្រធានា ធិបតីជាប់ឆ្នោតលោក Donald Trump ត្រូវប្រឈមមុខនឹងការប្រឆាំង ជំទាស់ជា ច្រើនក្នុងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិក ប្រសិនបើលុបចោលគោលនយោ បាយនេះ៕
Related





