អាមេរិកដាស់តឿនអាស៊ាននិងចិនជំរុញដំណើរការចរចារអំពី COC
24/05/2014 08:57
(VOVworld) – នាថ្ងៃទី ២៣ ឧសភា មេបញ្ជាការដ្ឋានអាស៊ី- ប៉ាស៊ីហ្វិករបស់អាមេរិក ឧត្តមនាវី Sammuel Locklear បាន ឡើងសម្លេងសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះភាព តានតឹងនៅសមុទ្រខាងកើត ក្រោយពី ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់ រាបបាតសមុទ្ររបស់វៀតណាម។

មេបញ្ជាការដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក ឧត្តមនាវី Sammuel Locklear បានឡើងសម្លេងសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះភាពតានតឹងនៅសមុទ្រខាងកើត (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៣ ឧសភា មេបញ្ជាការដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់អាមេរិក ឧត្តមនាវី Sammuel Locklear បានឡើងសម្លេងសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះភាពតានតឹងនៅសមុទ្រខាងកើត ក្រោយពី ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។ លោក Locklear ក៏បានដាស់តឿនសមាគមបណ្ដាប្រទេស ជាតិនៅ អាស៊ី-អាគ្នេយ៍ (អាស៊ាន) និងចិនជំរុញដំណើរការចរចារអំពីក្រមប្រតិបត្តិ តំបន់ នៅសមុទ្រខាងកើត (COC) សំដៅទាប់ស្កាត់ការគិតគូរខុសឆ្គងដែលអាចនាំទៅ អំពើហឹង្សា គំរាមកំហែងដល់ការអភវិឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់ទាំងមូល។ ឧត្តមនាវី Sammuel Locklear ក៏បានឲ្យដឹងថា៖ អាមេរិកបាននិងកំពុងបង្កើនការកសាងទំនាក់ ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះ មានគោលបំណងបើកទូលាយទំនាក់ ទំនងជាមួយវៀតណាមថែមទៀត៕
Related







