អាមេរិកវាយប្រហារតាមជើងអាកាសតម្រង់ទៅលើអង្គការភេរវកម្ម IS នៅលីប៊ី
20/02/2016 08:48
(VOVworld) - វិមានបញ្ចកោនបានឲ្យដឹងថា មុខសញ្ញា ភេរវកម្មនៅលីប៊ីដែលទទួលរងការវាយប្រហារតាម ជើងអាកាសរបស់អាមេរិកនាព្រឹកថ្ងៃទី១៩ កុម្ភៈកំពុង រៀបចំផែនការធ្វើការវាយប្រហារតម្រង់ទៅលើផល ប្រយោជន៍នានារបស់អាមេរិកនិងលោកខាងលិច។

ប្រជាពលរដ្ឋលីប៊ីប្រមូលផ្ដុំនៅជុំវិញរណ្ដៅគ្រាប់បែកមួយក្រោយពីការវាយប្រហារតាមជើងអាកាសទៅលើអង្គការ IS (រូបថត៖AFP/TTXVN) (VOVworld) - វិមានបញ្ចកោនបានឲ្យដឹងថា មុខសញ្ញាភេរវកម្មនៅលីប៊ីដែលទទួល រងការវាយប្រហារតាមជើងអាកាសរបស់អាមេរិកនាព្រឹកថ្ងៃទី១៩ កុម្ភៈ កំពុងរៀបចំ ផែនការធ្វើការវាយប្រហារតម្រង់ទៅលើផលប្រយោជន៍នានារបស់ អាមេរិកនិង លោកខាងលិច។នៅសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការពារ ជាតិអាមេរិក លោក Peter Cook បានលើកច្បាស់ថា ការវាយប្រហារតាមជើង អាកាសថ្មីបំផុត របស់អាមេរិកនៅទីក្រុង Sabratha ភាគពាយ័ព្យលីប៊ី គឺតម្រង់ទៅ លើ Noureddine Chouchane ដែលជាភេរវករជនជាតិទុយនេស៊ីមួយនាក់និង មូលដ្ឋានហ្វឹកហាត់ មួយរបស់កងងកម្លាំងរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។អាមេរិក សង្ឃឹមថា ការ កំទិចមុខសញ្ញា Noureddine Chouchane នឹងរួមចំណែកកាត់ បន្ថយកម្លាំងប្រយុទ្ធ របស់ IS នៅលីប៊ី៕
Related







