អាណិកជនវៀតណាមនៅកម្ពុជា ជួបជុំគ្នាដើម្បីអំណរបុណ្យតេតប្រពៃណីឆ្នាំ២០២៦
09/02/2026 08:46
(VOVWORLD) - នាយប់ថ្ងៃទី៨ ខែកុម្ភៈ នៅរាជធានីភ្នំពេញ កម្ពុជា ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីជួបជុំដោយចំណងជើងថា "និទាឃរដូវមាតុភូមិ - ២០២៦"។ តំណាងអាណិកជនវៀតណាមមកពីខេត្តនិងទីក្រុងទាំង ២៥ នៃប្រទេសកម្ពុជា រួមជាមួយសហគ្រាសនិងនិស្សិត បានជួបជុំគ្នានៅទីនេះ។

ទិដ្ឋភាពនៃពិធីនេះ។ រូបថត៖ VOV ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ បានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ នៅពេលដែលបន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជ្រើសរើសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ នេះ គឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា "ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី" រវាងប្រទេសទាំងពីរកំពុងបើកចេញជំពូកថ្មីមួយ។
TAG
VOV/VOVworld/អាណិកជន/វៀតណាម/កម្ពុជា/អំណរបុណ្យតេត
Related





