អាស៊ានគឺជាដៃគូរសំខានរបស់ចិនជប៉ុននិងកូរ៉េខាងត្បូង
09/04/2012 08:29
សមាគមន៍បណ្ដាប្រជាជាតិនៅអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជា ដៃគូរអភិវឌ្ឍន៍សំខាន់ដែលត្រូវបង្កើនការជំរុញ ទំនាក់ទំនងក្នុងរយៈពេលខាងមុខ។

ក្នុងក្របខ័ណ្ឌសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំនៃត្រីភាគី លើកទី ៦ ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង នីញប៉ូ (ចិន) រដ្ឋមន្ត្រីការបរទេសរបស់បណ្ដាប្រទេស ចិន ជប៉ុននិងកូរ៉េខាងត្បូងបានអះអាងជាឯកច័ន្ទថា៖ សមាគមន៍បណ្ដា ប្រជាជាតិ នៅអាស៊ីអាគ្នេយ៍ (អាស៊ាន) គឺជា ដៃគូរអភិវឌ្ឍន៍សំខាន់ ដែលត្រូវបង្កើនការជំរុញ ទំនាក់ទំនងក្នុងរយៈពេលខាងមុខ។រដ្ឋមន្ត្រីការបរទេសចិន Yang Jiechi បានសង្កត់ ធ្ងន់ថា៖ អាស៊ានមិនត្រឹមតែជាំដៃគូរអភិវឌ្ឍន៍របស់បណ្ដាប្រទេសចិន-ជប៉ុន-កូរ៉េខាង ត្បូង ប៉ុណ្ណោះទេថែមទាំង គឺជា កងកំលាំងនយោបាយសំខាន់នៅតំបន់អាស៊ីខាងកើត ទៀតផង។ ក្នុងក្របខ័ណ្ឌសន្និសីទនេះ បណ្ដារដ្ឋមន្ត្រីការបរទេសក៏បើកឲ្យដំណើរការ website នៃគណៈលេខាធិការសហប្រតិបត្តិការ ដែលមានអាស័យដ្ឋាន www.tcs-asia.org ដែរ។ Website នេះ នឹងឧទ្ទេសនាមអំពីសភាពការណ៍សហប្រតិបត្តិការ រវាងប្រទេស អាស៊ីខាង ឦសានទាំង ៣ លើវិស័យ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម៕ Image: Internet
Related
More




