អាស៊ានបង្កើនសិទ្ធិសំរាប់នារីនិងកុមារ
02/03/2015 08:24
(VOVworld) – មហាសន្និបាតលើកទី ១០ នៃគណៈកម្មាធិការ អាស៊ានទទួលបន្ទុក សិទ្ធិសំរាប់នារីនិងកុមារ (ACWC) ត្រូវបាន រៀបចំឡើងចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ កុម្ភៈ នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។

អាស៊ានបង្កើនសិទ្ធិសំរាប់នារីនិងកុមារ (Image: VNA) (VOVworld) – មហាសន្និបាតលើកទី ១០ នៃគណៈកម្មាធិការអាស៊ានទទួលបន្ទុក សិទ្ធិសំរាប់នារីនិងកុមារ (ACWC) ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ដល់ទី ២៧ កុម្ភៈ នៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី។ នៅមហាសន្និបាតលើកនេះ គណៈកម្មាធិ ការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងបណ្ដាស្ថាប័នទាក់ ទិននានារបស់អាស៊ានបានពិភាក្សាអំពីវិធានការជួយឧបត្ថម្ភជនរងគ្រោះនៃការជួញដូរ នារីសំដៅកែលំអរនិងបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបណ្ដារឿងហេតុនៃ បណ្ដាស្ថាប័ននីតិប្រតិបត្តិភ្នាក់ងារសង្គមកិច្ចនិងកម្មាភិបាលសុខាភិបាល។ ACWC កំពុងលាតត្រដាងផែនការធ្វើសកម្មភាពអនវុត្តកិច្ចព្រមព្រៀងស្តីអំពីការលុប ចោលអំពើងហឹង្សារចំពោះនារី (EVAW) និងកុមារ (EVAC)។ ឯកសារចំនួន ២ នោះ ត្រូវបានអនុម័តនៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ២៣ ក្នុងឆ្នាំ ២០១៤។ មហា សន្និបាតលើកទី ១១ នៃ ACWC នឹងប្រព្រឹត្តទៅនាខែ តុលា ឆ្នាំ ២០១៥ នៅហ្វីលីពីន ៕
Related







