VOV WorldVOV World
អាស៊ានបង្កើនសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ
30/05/2013 10:13
(VOV)_នាព្រឹកថ្ងៃទី៣០ឧសភា នៅទីក្រុងហាណូយនាយក រដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung បានអញ្ជើញ ចូលរួម និងថ្លែង​មតិ​បើក សន្និសីទថ្នាក់រដ្ឋមន្ត្រី នៃភាគីទាំក់ ទិននានា អនុវត្តកិច្ចព្រមព្រៀងអាស៊ានអំពីការគ្រប់គ្រងគ្រោះ មហន្តរាយ និងទប់ទល់នឹងស្ថានភាពជាបន្ទាន់ លើកទី២ (ហៅកាត់ថា÷ COP 2)។
អាស៊ានបង្កើនសមត្ថភាពទប់ទល់នឹងគ្រោះធម្មជាតិ
  (VOV)_នាព្រឹកថ្ងៃទី ៣០ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung បានអញ្ជើញចូលរួម និងថ្លែង​មតិ​បើក សន្និសីទថ្នាក់រដ្ឋមន្ត្រី  នៃភាគីទាំក់ ទិននានា អនុវត្តកិច្ចព្រមព្រៀងអាស៊ានអំពីការគ្រប់គ្រងគ្រោះមហន្តរាយ  និងទប់ទល់នឹងស្ថានភាពជាបន្ទាន់ លើកទី២ ( ហៅកាត់ថា÷ COP 2)។ ថ្លែងមតិនៅ ទីនេះ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung ​បានសង្កត់ធ្ងន់ថា÷ ​ក្នុងរយះពេល១០ឆ្នាំកន្លង ទៅ បរិមាណ​មនុស្សត្រូវស្លាប់ និងបាត់ខ្លួន ដោយគ្រោះធម្មជាតិនៅវៀតណាម មាន​ប្រមាណ ៣០០ នាក់/ឆ្នាំ ។ មហន្តរាយអំពីសេដ្ឋកិច្ច ដោយគ្រោះធម្មជាតិ​ប​ណ្ដាល ឡើង  ក៏បានកើនឡើងជាបន្តបន្ទាប់ និងស្រូបយក ១,៥% នៃ​​ GDP ។ វៀតណាមបាន កសាងយុទ្ធសាស្ត្រជាតិ បង្ការ ទប់ទល់និងធូស្រាលគ្រោះធម្មជាតិ ដល់ឆ្នាំ២០២០។ យុទ្ធសាស្ត្រជាតិអំពីការបំរែបំរួលអាកាស​ធាតុ…។ល។ នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានសង្កត់ធ្ងន់ថា÷           “ នៅកំរិតតំបន់ ការគ្រប់គ្រងគ្រោះមហន្តរាយ ជានិច្ចកាលជាអាទិភាព​ខ្ពស់ របស់ អាស៊ាន ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូផ្សេងៗ។ ការអនុម័ត្តលើកិច្ចព្រមព្រៀងអាស៊ានអំពីការគ្រប់គ្រងគ្រោះមហន្តរាយ និង ទប់ ទល់ស្ថានភាពជាបន្ទាន់ ( AAD MER) បានបង្កើតក្របខ័ណ្ឌ​គតិយុត្តិសំខាន់  ក្នុង រាល់ ការខំប្រឹងប្រែង បង្កើនកិច្ចសហប្រតិបត្តិការបង្ការ ​ទប់ទល់និងធូស្រាល គ្រោះធម្មជាតិក្នុងតំបន់។ ខ្ញុំសប្បាយរីករាយណាស់ ​ពេលដែលអាស៊ាន ទទួល បាន ការរីកចំរើនជាច្រើន ក្នុងដំណាក់កាលទី១ ​នៃកម្មវិធី (ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១២)។ សកម្មភាពសំខាន់ជាច្រើន​ត្រូវបានអនុវត្តលើផ្នែកយុទ្ធសាស្ត្រចំ នួន៤  គឺ÷ វាយតំលៃ គ្រប់គ្រងគ្រោះ​អាសន្ន ព្រមានលឿន បង្ការ ទប់ទល់និង ធូស្រាលគ្រោះធម្មជាតិ…។ល”។សេចក្តីព្រាងប្រកាសអាស៊ានស្តីពីការបង្កើន កចិ្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះធម្មជាតិនឹងបានដាក់ជូនសន្និសីទកំពូល អាស៊ានក្នុងឆ្នាំនេះ។ក្នុងសន្និសីទការសែតនារសៀលថ្ងៃទី៣០ឧសភាក្រោយពី បញ្ច​ប់សន្និសីទថ្នាក់រដ្ឋមន្រ្តីលោក Le Luong MInh អគ្គលេខាធិការអាស៊ាន អោយដឹងថា៖នេះជាលើកដំបូងដែលអាស៊ានមានសេចក្តីប្រកាសដោយឡែក ស្តីពីការទប់ទល់នឹងគ្រោះធម្មជាតិ។នាពេលខាងមុខអាស៊ាននឹងរៀបចំសន្និសីទ ដៃគូដើម្បីបង្កលក្ខណះចលនាប្រភពកំលាំងជាច្រើនទប់ទល់នឹងគ្រោះធម្មជាតិ៕ នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Tan Dung (TTXVN)