VOV WorldVOV World
អាស៊ានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម
03/03/2015 10:36
(VOVworld) - សន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ានលើកទី២១ (AEM Retreat-២១) ទើបនឹងបាន បិទបញ្ចប់នៅទីក្រុង Kota Bahru ប្រទេសម៉ាឡេស៊ី ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ។
អាស៊ានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់វៀតណាម
(VOVworld) - សន្និសីទចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២១ (AEM Retreat-២១) ទើបនឹងបានបិទបញ្ចប់នៅទីក្រុង Kota Bahru ប្រទេសម៉ាឡេស៊ី ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ។ឆ្លើយសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៏មាន រដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យដឹងថា  នៅសន្និសីទនេះ បណ្ដារដ្ឋមន្ត្រីបានវាយតំលៃឡើងវិញនូវលទ្ធផលក្នុងការអនុវត្ត កិច្ចសន្យា AEC បន្តពិភាគ្សាអំពីវិធានការលុបចោលពន្ធ បង្កលក្ខណៈងាយស្រួល សំរាប់សកម្មភាពធ្វើអាជីវកម្ម ព្រមទាំងសម្ដែងការប្ដេជ្ញាចិត្តសំរេចការចរចារអំពី កិច្ចព្រម ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយនៅតំបន់ (RCEP) នាចុងឆ្នាំ ២០១៥ តាម នោះជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងអាស៊ានជាមួយ ដៃគូនានាដូចជា ជប៉ុន ចិន កូរ៉េខាងត្បូងជាដើម។ លោករដ្ឋមន្រ្តី Vu Huy Hoang ឆ្លើយសម្ភាសជាមួយអ្នកយកព័ត៏មាននៃ ទីភ្នាក់ងារសារព័ត៏មានវៀតណាម (រូបថត៖TTXVN) ទាក់ទិនដល់ការដែលវៀតណាមអនុវត្តការសន្យាកសាង  AEC លោក Vu Huy Hoang បានឲ្យដឹងថា វៀតណាមត្រូវបានវាយតំលៃជាសមាជិក១ក្នុងចំណោម សមាជិក ដែលនាំមុខក្នុងការអនុវត្តការសន្យាទាំងនេះ ទទួលបានកំរិតហួស ៩០%។លោក Vu Huy Hoang ក៏បានឲ្យថែមទៀតថា ការបង្កើត AEC នឹងនាំមក នូវភាពងាយស្រួល និងឱកាសជាច្រើនសរាប់វៀតណាម ជាពិសេសគឺ សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជាក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ផងដែរ៕